CamNews

តារា 

មាស សម្ផស្ស បក​អាក្រាត​ពី​ពុត​ត្បុត ​ដ៏​សា​ហាវ​របស់​ស្វាមី ខណៈ​ជីវិត​​ស្នេហ៍​ត្រូវ​​បាន​​​បញ្ចប់

(ភ្នំពេញ)៖ ស្របពេលដែលចំណងស្នេហា រវាងតារាសម្តែងអ្នកនាង មាស សម្ផស្ស ជាមួយស្វាមីលោក William ត្រូវដើរដល់ចំណុច នៃការចែកផ្លូវគ្នា តាមរយៈការផ្តិតមេដៃ លែងលះគ្នាជាផ្លូវការ ក្រៅប្រព័ន្ធតុលាការនោះ នៅមុននេះបន្តិច ស្រាប់តែតារាសម្តែងស្រី អ្នកនាង មាស សម្ផស្ស ចេញមុខទម្លាយភាពឈឺចាប់ និងបកអាក្រាតការពិត ដែលអតីតស្វាមីរូបនេះ ធ្លាប់ធ្វើរឿងមិនល្អៗជាច្រើនចំពោះខ្លួន។

តារាសម្តែង មាស សម្ផស្ស បានរៀបរាប់ថា «ពិតជាមានការអៀនខ្មាស់ ជាមួយមហាជនខ្លាំងណាស់ ដែលយករឿងផ្ទាល់ខ្លួន មកលាតត្រដាងដដែលៗ តែមិនអាចទ្រាំបាន និយាយតាមត្រង់ ខ្ញុំមិនអាចទ្រាំនិងទង្វើបងបានទេ បងwilliam ខ្ញុំក៏បានជម្រាបទៅបង william ឯងច្រើនលើកច្រើនសារមកហើយដែរថា សូមបងបញ្ឈប់នូវការដើរនិយាយពីខ្ញុំ ខុសពីការពិតទៀត តើខ្ញុំធ្វើអីខុសចំពោះបង? បងគឺជាអ្នករៀបចំផែនការ បោកប្រាស់និងក្បត់ខ្ញុំ តែផ្ទុយទៅវិញបងរៀបក្រឡាបក មកចង់ទម្លាក់កំហុសមកខ្ញុំ កុំសាហាវពេកបង បងដូចជាពស់វែកក្បាលពីរអ៉ីចឹង បកមកខាំម្ចាស់វិញយ៉ាងសាហាវ!»

អ្នកនាង មាស សម្ផស្ស បានបញ្ជាក់ទៀតថា «ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៤ គឺជាថ្ងៃដែលខ្ញុំស្គាល់បងដំបូង ហើយក៏តែងតែជឿជាក់លើបងរហូតមក បួនឆ្នាំដែលខ្ញុំនៅជាមួយបង មានតែការនឿយហត់ ឆ្លងកាត់ភាពលំបាកល្វីងជូរចត់ គ្រប់ឧបសគ្គទាំងអស់។ មិនដែលត្អូញទេ មានតែខំតស៊ូ បងដឹងទេ ហេតុអីក៏ខ្ញុំធ្វើទាំងអស់ហ្នឹង? ក៏ព្រោះតែស្រឡាញ់ ក៏ព្រោះតែចង់សាងសុភមង្គលជាមួយបង ក៏ព្រោះតែចង់សាងអនាគត និងចង់រស់នៅជាមួយបង ដល់ថ្ងៃសូនសង្ខារ។ ដើមហេតុមកពីការស្រឡាញ់ និងចង់សាងអនាគត ជាមួយគ្នា មិនចង់មានដៃគូច្រើន វាមិនល្អទេ សុខចិត្តលះបង់ សូម្បីជីវិតក៏មិនខ្វល់ តើកន្លែងណាដែលខ្ញុំធ្វើខុស ចំពោះបង?»

តារាស្រីអ្នកនាង មាស សម្ផស្ស បាននិយាយទៀតថា «ហេតុអីក៏នៅតែដើរនិយាយពីខ្ញុំ មិនចេះឈប់អ៉ីចឹង ? ហើយបើជ្រុលនិយាយហើយ ម៉េចក៏មិនព្រមនិយាយការពិតទៅ ខ្ញុំល្ងង់ដោយសារជឿជាក់លើបងពេក ភ្លេចអស់ហើយ សុខចិត្តលក់ទ្រព្យសម្បត្តិ កេរ្តិ៍ម្តាយ អ្វីៗលក់គ្មានសល់ អស់រលីងពីខ្លួនឲ្យតែបងសប្បាយចិត្ត តាមទាំងអស់ចុងឆ្នាំ២០១៦ចូល២០១៧ បងដឹងថា ខ្ញុំអស់រលីងពីខ្លួនហើយ ទើបបងរៀបចំផែនការក្បត់ខ្ញុំ តែកុសលផលបុណ្យ ព្រះអង្គឲ្យដឹងមុន ថា ពស់វែកវានឹងបកក្បាលមកចឹកខ្ញុំវិញ ព្រះអង្គមានព្រះនេត្រ ប្រទេសមានច្បាប់ មនុស្សមានខួរក្បាល!»

អ្នកនាង មាស សម្ផស្ស  បានបន្តថា «កុំគិតឲ្យសោះថា រាល់ទង្វើដែលបងធ្វើ ពាក្យសម្តីដែលបងនិយាយ សុទ្ធតែគេជឿទាំងអស់នោះ មានតែមនុស្សដែលខ្វះការពិចារណា និងបក្សពួកនិយមប៉ុណ្ណោះ ដែលជឿនូវរឿង ដែលបងបានប្រឌិត មនុស្សមានបេះដូង នៃភាពជាមនុស្ស គេនឹងយកធ្វើការពិចារណា ហើយទាញយកភស្តុតាង មកកាត់ក្តី ។ តើខ្ញុំអង្វរប៉ុន្មានដងទៀត ទើបឈប់? ខ្ញុំបានឲ្យបងទៅដោយស្របច្បាប់ហើយ តើបើសិនជាអាចនិយាយទល់មុខគ្នាល្អជាង បើបងជាមនុស្សស្មោះត្រង់ កុំខ្លាចនិយាយការពិត!»

សូមបញ្ជាក់ថា ការបកអាក្រាតពីពុតត្បុតរបស់ស្វាមីខ្លួន ពីសំណាក់តារាសម្ដែង មាស សម្ផស្ស នៅពេលនេះ គឺបន្ទាប់ពីស្ថានភាពនៃទំនាក់ទំនង ក្នុងនាមជាប្ដីប្រពន្ធក្រៅសំណាញ់ច្បាប់ របស់ មាស សម្ផស្ស និងស្វាមី ធ្លាក់ដល់ចំណុចចែកចានចែកឆ្នាំគ្នា ហើយនាងបានស្នើឲ្យមានការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ព្រោះតែភាពឈឺផ្សារពេលនៅរួមរស់ ជាមួយគ្នា បានធ្វើឲ្យនាងឆ្អែតឆ្អន់ និយាយលែងចេញ។

ជារឿយៗ មហាជន ក៏ដូចជាអ្នកសិល្បៈដូចគ្នា តែងតែឃើញ តារាសម្ដែង មាស សម្ផស្ស បង្ហាញសារឈឺចាប់ រហូតដល់ថ្នាក់ពេលខ្លះត្រូវធ្វើបាបខ្លួនឯង ដូចជាយកឡាមអារ-ដៃ សម្រក់ឈាម ប៉ងផ្ដាច់ជីវិតជាដើម។ ប៉ុន្តែដោយមានការផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត ពីសំណាក់មនុស្សនៅជុំវិញខ្លួន ទើបនាងប្រឹងខាំមាត់សង្កត់ចិត្ត តស៊ូងើបឡើងវិញ ជំនះជាមួយនឹងភាពឈឺចាប់ រហូតបែកធ្លាយចេញជាផ្លូវការ នៅពេលនេះតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Meas somphors