CamNews

តារា 

តេង លក្ខណា មិនទាន់មានគម្រោង ចេញទៅកើបលុយនៅ ក្រៅប្រទេសនោះទេ

ភ្នំពេញៈ ស្របពេលដែលមានតារាប្រុស ស្រី ជាច្រើនកំពុងតែមមាញឹក ក្នុងការចេញទៅកើប
លុយនៅក្រៅប្រទេស ជាបន្តបន្ទាប់នោះ ពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា
តេង លក្ខណា បែរជាប្រាប់ឲ្យដឹងថា នាងមិនទាន់មានបំណងចង់ចេញ ទៅសម្តែងនៅក្រៅ
ប្រទេសទេ ដោយសារនាងមិនទាន់ មានភាពច្បាស់ការ ក្នុងការចេញទៅសម្តែងនៅបរទេស។

ពិធីការិនីនិង ជាតារាសម្តែងរូបស្រស់ កញ្ញា តេង លក្ខណា បានប្រាប់ Looking TODAY ឲ្យ ដឹង
តាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២នេះថា ចំពោះការងារសិល្បៈ របស់នាងមួយរយៈ នេះ
គឺដំណើរការជាធម្មតា មិនទាន់មានអ្វីថ្មីប្លែកនោះទេ ហើយចំពោះគម្រោងចេញ ទៅសម្តែង នៅ
ក្រៅប្រទេសវិញគឺមានខាង Sponsor ទាក់ទងមកច្រើនតែនាងបានបដិសេធ ព្រោះមិនទាន់មាន
គម្រោងម្យ៉ាងចិត្តក៏មិនទាន់ចង់ចេញទៅ ក្រៅប្រទេសពេលនេះដែរ។

ពិធីការិនីប្រចាំកម្មវិធី “ A1ខនសឺត” កញ្ញា តេង លក្ខណាបានប្រាប់ឲ្យដឹងថា “បើទោះបីជាពេលនេះ
មានតារា ជាច្រើនបាននាំគ្នាចេញទៅសម្តែង នៅក្រៅប្រទេសក៏ដោយក៏ខ្ញុំ នៅតែរក្សាគោលជំហ
ដដែល គឺមិនទាន់ចង់ចេញទៅសម្តែង នៅទីនោះដោយសារតែ ខ្ញុំចង់ទុកពេលពង្រឹងការងារ ក្នុង
ស្រុកសិនព្រោះថាការងារ ពេលនេះក៏មមាញឹកច្រើន ហើយមួយវិញទៀតការចេញទៅសម្តែង នៅ
ក្រៅប្រទេសម្តងៗ គឺត្រូវចំណាយពេលវេលាច្រើនខែ ដូច្នេះហើយវាគឺពិតជាពិបាកណាស់ សម្រាប់
នាងព្រោះថានាងគឺជាបុគ្គល របស់ស្ថានីយទូរទស្សន៍ ម្យ៉ាងចោលកម្មវិធីយូរទៀត”។

កញ្ញា លក្ខណា បានប្រាប់ទៀតថាកន្លងមកមានខាង Sponsor ទាក់ទងអញ្ជើញនាងទៅ សម្តែង
នៅប្រទេសអូស្ត្រាលី កាណាដា អាមេរិកនិងប្រទេស មួយចំនួនទៀតតែជារឿយៗ នាងតែងតែធ្វើ
ឲ្យខាង Sponsor មានការខកចិត្តដោយសារតែ ការបដិសេធរបស់នាងតែទោះបីជា យ៉ាងណានាង
ក៏សង្ឃឹមថាពួកគាត់ និងយល់ចំពោះហេតុផល របស់នាងតែនៅពេលណាដែលនាង មានពេលទំនេរ
គ្រប់គ្រាន់អាចដកឃ្លាទៅបាននាង និងទៅព្រោះថាការចេញទៅសម្តែង នៅក្រៅប្រទេសនេះគឺនាង
មិនធ្លាប់ ទៅទេតាំងពីនាងចូលសិល្បៈ មកហើយនៅពេលដែលនាងបាត់ឱកាសចេញទៅសម្តែងនេះ
ខ្លួននាងផ្ទាល់ក៏មានការ សោកស្តាយខ្លាំងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teng leakhena entertainment khmer star