CamNews

តារា 

តារាសម្ដែង នាង Kitagawa Keiko និង​​លោក Daigo ​សម្រេច​ចុះអេតាស៊ីវិល​ជាមួយគ្នា បញ្ចប់​ភាព​នៅ​លីវ

(ជប៉ុន) ៖ កាលពីថ្ងៃទី១១ ខែមករាកន្លងទៅនេះ តារាសម្តែងស្រីវ័យ២៩ ឆ្នាំ គឺនាង Kitagawa Keiko និងតារាចម្រៀងប្រុស Daigo អាយុ៣៦ឆ្នាំបានប្រកាសជាផ្លូវការ ពីជីវិតរៀបការរបស់ពួកគេ ឲ្យអ្នកគាំទ្របានដឹងជាសាធារណៈ។ នៅលើបណ្តាញសង្គម របស់ Kitagawa បានសរសេរ ថា ក្នុងជីវិតឯកជនរបស់នាង គឺនាងចង់ប្រកាសថា ពេលនេះនាងបានចុះអេតាស៊ីវិលរៀបការជាមួយ Daigo រួចហើយ គឺនៅថ្ងៃ១១ មករានេះ ព្រោះនាងចង់ដើរទៅរកផ្លូវជីវិតថ្មី ដែលកន្លងមកនាងគិតតែ ធ្វើការរហូតភ្លេចគិត ពីអារម្មណ៍ដែលជាសេចក្តីត្រូវការរបស់ខ្លួនឯង។

រីឯ Daigo វិញក៏បានប្រកាសដែរថា គាត់បានចុះអេតាស៊ីវិល ជាមួយ Kitagawa នៅថ្ងៃ១១ មករា ឆ្នាំ២០១៦ នេះ ពិតមែន ដោយក្តីស្រលាញ់ដ៏ពិតប្រាកដ។ ប្តីប្រពន្ធមួយគូនេះ បានជួបគ្នាតាមរយៈការថតខ្សែភាពយន្តរឿង LADY កាលពីឆ្នាំ២០១១ ហើយទំនាក់ទំនងរបស់ពួកគេ ចាប់ផ្តើមល្អឡើង នៅឆ្នាំ២០១៤ រហូតឈានដល់ការសម្រេចចិត្តរៀបការនឹងគ្នា ស្របច្បាប់នៅដើមឆ្នាំ២០១៦នេះតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី