CamNews

តារា 

តើប្តីប្រពន្ធឈាមរាវ មួយគូនេះ​ ដើរដល់ដំណាក់កាលណាហើយ ក្រោយលឺដំណឹងថា លែងលះគ្នា?

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធដែលមានអាយុតិចជាងគេនៅក្នុងចំណោម គូស្នេហ៍ផ្សេងៗនៅក្នុងប្រទេសថៃគឺ លោក Shahkrit Yamnam និងភរិយា អ្នកនាង Vermicelli ដែលទើបតែមានព័ត៌មានរង្គោះរង្គើរថា អ្នកទាំង ២ គ្រោងនឹងលែងលះគ្នា កាលពីពេលថ្មីៗនេះ ។ 

ការពិតទៅ លោក Shahkrit Yamnam និងភរិយាគឺ អ្នកនាង Vermicelli ពិតជាធ្លាប់មានគំនិតចង់លែងលះគ្នាពិតមែន ដោយសារតែកើតមានជម្លោះជាមួយគ្នា​ បន្តិចបន្តួច ហើយនឹងខ្វះការពិចារណាវែងឆ្ងាយ ទើបធ្វើឲ្យអ្នកស្នេហារបស់ប្តីប្រពន្ធមួយគូ ស្ទើរតែនឹងបែកបាក់គ្នាយ៉ាងពិតប្រាកដទៅហើយ ។ 

ប៉ុន្តែក្រោយមកមិនបានប៉ុន្មានផង អ្នកនាង Vermicelli និងលោក Shahkrit Yamnam បែរជាទទួលបាននូវដំណឹងល្អថា ផ្ទុយពីការលែងលះគ្នា ទៅជាការចុះសំរុង និងកាន់តែផ្អែមល្អែមជាមួយនិងគ្នាជាងមុនទៅវិញ ។ 

ក្រោយពីសង្រ្គាមស្នេហា ត្រូវបានចប់សព្វគ្រប់អស់ហើយនោះ មានក្រុមអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថា ប្តីប្រពន្ធទាំង ២ អ្នកនេះកាន់តែស្រលាញ់គ្នាលើសកាលពីមុនទៅទៀត ដូចពាក្យចាស់តែងពោលថា​ កាន់តែឈ្លោះគ្នា និងកាន់តែយល់ចិត្តគ្នា ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Shahkrit Yamnam Vermicelli