CamNews

តារា 

អ្នកសិល្បៈ​ជាច្រើន​តែងខ្លួន និងស្លៀកពាក់​ប្លែកៗ ត្រៀមស្វាគមន៍​បុណ្យ Halloween

ភ្នំពេញៈ នៅក្នុងពេលថ្មីៗ មានសិល្បករ-សិល្បការិនីមួយចំនួន បានរំលេចការតុបតែងខ្លួន ការស្លៀកពាក់ប្លែកៗហាក់បាន ត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការស្វាគមន៍បុណ្យ Halloween ដែលជាពិធីបុណ្យ របស់លោកខាងលិច។

ថ្មីៗនេះទស្សនិកជនសង្កេតឃើញថា មានវត្តមានតារាប្រុសស្រីជាច្រើនដួង បានរំលេចរូបថតរបស់ខ្លួន ដោយតុបតែងខ្លួនបែបប្លែកៗ ជារប្រៀបខ្មោចបិសាចជាដើម ដោយការតែងខ្លួនបែបនេះ គឺពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា បានត្រៀមខ្លួនស្វាគមន៍ ចំពោះពិធីបុណ្យនេះដែលរំកិលមក ក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមជម្រាបផងដែរថា ប្រវត្តិនៃពិធីបុណ្យ Halloween គឺរៀបចំឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា ជាថ្ងៃដែលជនជាតិ ខេល (Celt) ជាជនជាតិភាគតិច មួយនៅលើកោះ Ireland ចាត់ទុកថា ជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ ហើយថ្ងៃបន្ទាប់មកគឺជាថ្ងៃទី១ ខែ វិច្ឆិកា ជាថ្ងៃចូលឆ្នាំថ្មី ដោយនៅថ្ងៃទី៣១ ខែ តុលា នេះឯងដែលជនជាតិ ខេល ជឿថា ជាថ្ងៃដែលពិភព របស់មនុស្សស្លាប់ និងមនុស្សរស់តភ្ជាប់គ្នា ហើយវិញ្ញាណរបស់អ្នកដែល បាត់បង់ជីវិតក្នុងឆ្នាំកន្លងមក នឹងដើររករាងកាយរបស់ មនុស្សរស់ដើម្បីចូលសណ្ឋិត ក្នុងគោលបំណង មានជីវិតរស់ម្តងទៀត ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh