CamNews

ភាពយន្ត 

តើអ្នកធ្លាប់ឆ្ងល់ពីការរស់ឡើងវិញ និងអ្វីដែលកើតឡើង ក្រោយពេលស្លាប់ដែរឬទេ? ជាមួយរឿង “Flatliners “

កំសាន្ត ៖ សិស្សពេទ្យ 5នាក់នៅក្នុងរឿង "Flatliners" ថ្មីនេះ ច្បាស់ជាដឹង!

ក្នុងខែនេះផលិតកម្មហូលីវូដ Soy Pictures បានបញ្ចេញភាពយន្តបែបភ័យរន្ធត់មួយដែលមានចំណងជើងថា “Flatliners”។  នៅក្នុងរឿង "Flatliners" និស្សិតពេទ្យទាំង 5នាក់នេះ ចាប់អារម្មណ៍ខ្លាំង លើអាថ៌កំបាំងនៅក្រៅព្រំដែនជីវិត ដោយហ៊ានសាកល្បងការពិសោធដ៏គ្រោះថ្នាក់មួយ គឺត្រូវបញ្ឈប់បេះដូងពួកគេក្នុងរយៈពេលខ្លី ហើយការពិសោធម្តងៗ គឺស្ទើរស្លាប់ស្ទើររស់ ជួយឱ្យពួកគេដឹងរឿងនៅជាតិក្រោយបាន។ មិនយូរប៉ុន្មាន សិស្សពេទ្យទាំងប្រាំនេះបានរកឃើញអាថ៍កំបាំងខ្លះៗ ដែលកើតឡើងក្រោយពេលដាច់ខ្យល់មួយភ្លែតនោះ ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏បានប្រទះនូវហេតុការណ៍ដ៏រន្ធត់ផងដែរ ហើយធ្វើឲ្យពួកគដឹងថាហេតុអីបានជាមិនគួរទៅរុករកជីវិតក្រោយការស្លាប់។ ភាពយន្តនេះចូលរួមសម្តែងដោយ Ellen Page, Nina Dobrev, James Norton, Kiersey Clemons និង Diego luna ដែលធ្លាប់សម្តែងក្នុងរឿង “Rogue One”។


រឿង “​Flatliners” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D& 4Dx។

ទស្សនា Trailer នៅទីនេះ 



ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: Flatliners Movie Article