CamNews

តារា 

សោម ម៉ាល័ក្ខ ស្ងប់ស្ងាត់ប្លែក មហាជនសង្ស័យថា បែកបាក់គ្នា ជាមួយស្វាមី

ភ្នំពេញៈ តារាសម្តែងដែល ជាកូនប្រសារ របស់អ្នកដឹកនាំ រឿងល្បីឈ្មោះ ប្រចាំស្ថានីយ ទូរ-
ទស្សន៍ ស៊ីធីអិន អ្នកនាង សោម ម៉ាល័ក្ខ ក្នុងមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញ
សន្ទុះកេរ្តិ៍ឈ្មោះ របស់នាង ហាក់ដូចជាភ្លឹបភ្លេតៗ ម្តងភ្លឺម្តងងងឹត ម្តងល្បីម្តងស្ងប់ស្ងាប់ ខុសពី
តារាស្រីដទៃទៀត ដែលគេនៅតែអាចរក្សាសន្ទុះកេរ្តិ៍ឈ្មោះ របស់ខ្លួនបាននឹងន។

តារាស្រីដែលបានបញ្ចប់ភាពនៅលីវ ដោយជ្រើសរើសផ្លូវចូលរោងការ ជាមួយកូនប្រុស
អ្នកស្រី ពាន់ ភួងបុប្ផា ដែលកន្លង មក ធ្លាប់ត្រូវបាន ម្តាយកេ្មកលើកបន្តុបឲ្យមានភាពល្បីរន្ទឺ
បានក្នុងរឿង "បេះដូងអ្នកការពារ" អ្នកនាង សោម ម៉ាល័ក្ខ ក្នុងមួយ រយៈចុងក្រោយនេះ គេ
សង្កេតឃើញ មានភាព ស្ងប់ស្ងាត់ទាំងការងារ និងរឿងស្នេហារហូតដល់ត្រូវគេសង្ស័យថា
នាងមាន ភាពរង្គោះរង្គើ ជាមួយស្វាមីដែលរស់នៅក្រៅប្រទេសថែមទៀតផង។

បើតាមប្រភពពីអ្នកនៅជិតខ្លួន អ្នកនាង សោម ម៉ាល័ក្ខ បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយ
រយៈពេលនេះ ម៉ាល័ក្ខ ហាក់មាន ភាពស្ងប់ស្ងាត់មិនសូវ ឃើញបង្ហាញខ្លួនជាសាធារណៈ
នៅក្នុងកម្មវិធីអ្នកសិល្បៈប៉ុន្មានទេ ហើយពួកគេក៏មិនដែលឮនាង រំឭក ពីគម្រោងចេញទៅ
រស់នៅជាមួយស្វាមីឯក្រៅប្រទេសដែរ ពោលគឺខុសពីលើកមុន នា ធ្លាប់តែប្រកាសក្តែងៗ
ថា ស្វាមីកំពុង តែរត់ឯកសារធានាឲ្យនាងចេញទៅរស់នៅជាមួយគ្នា នៅក្រៅប្រទេស ដែល
យ៉ាងយូរបំផុត គឺនៅចុងឆ្នាំ២០១២នេះ ។ស្រាប់ តែដល់ពេលកំណត់នាងបែរជា ប្រាប់ឲ្យដឹង
ថាឯកសាររត់ការមិនទាន់បាន ត្រូវលើកពេលម្តងជា ២ ដង។

ជាមួយគ្នានោះដែរ នាពេលកន្លងមក តារាស្រីរូបនេះ តែងតែប្រើពាក្យសំដីផ្អែមល្ហែម ឆ្លើយឆ្លង
ជាមួយ ស្វាមីនៅលើបណ្តាញ ទំនាក់ទំនង Facebook របស់នាង ។ ដោយឡែកក្នុងមួយរយៈ
ពេល ចុងក្រោយនេះ គេសង្កេតឃើញថា នាងមិនបានបង្ហាញ សញ្ញាណវិជ្ជមានណាមួយ នៅ
លើបណ្តាញមួយនេះទៀតឡើយ។

ពាក់ព័ន្ធទៅនឹងព័ត៌មានលើក ឡើងផ្ទួនៗគ្នានេះដែរ ត្រូវបានទស្សនិកជនជាច្រើន មានចម្ងល់
ថា ហេតុអីបានជាស្វាមី ភរិយា មួយគូនេះ រៀបការជាមួយគ្នាយូរហើយ តែមិនចេញទៅរស់
នៅ ជាមួយគ្នាឯក្រៅ ប្រទេសដូចអតីតតារាសម្តែង អ្នកនាង នី មុល្លីកា ? ឬក៏ចំណងអាពាហ៍
ពិពាហ៍របស់ពួកគេ មានភាពប្រះស្រាំ ដោយសារឃ្លាតកាយណាយចិត្ត ដូចពាក្យចាស់តែង
ពោលឡើង?

ជុំវិញព័ត៌មានដែលលេចឮបែបនេះ LookingTODAY បានព្យាយាមទាក់ទងទៅ លេខទូរស័ព្ទ
ដែលអ្នកនាង សោម ម៉ាល័ក្ខ ធ្លាប់ប្រើជាច្រើនដង តែមិនអាចទាក់ទងបានទេ ។ ទោះជាយ៉ាង
ណា Looking TODAY ក៏រីករាយទួលយកការ ចេញមុខ បកស្រាយរបស់តារាស្រីរូបនេះពាក់ព័ន្ធ
នឹងរឿងរ៉ាវខាងលើ ដើម្បីឲ្យទស្សនិកជន ដែលធ្លាប់គាំទ្រនាងអស់មន្ទិលសង្ស័យ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorm maleak entertainment khmer star