CamNews

តារា 

លោក Renato Lopez តារា​សម្តែង​ប្រុស និង​ជា​ពិធី​ករ​ដ៏ល្បី​ ស្លាប់​ដោយ​អំពើ​ឃាត​កម្ម

(ម៉ិកស៊ិចកូ)៖ Renato Lopez តារាទូរទស្សន៍ប្រុស ជនជាតិម៉ិកស៊ិចកូដ៏ល្បី ដែលលោកទើបតែមាន វ័យ៣៣ឆ្នាំប៉ុណ្ណោះ តែពេលនេះអ្នកគាំទ្រទាំងឡាយ បានសម្តែងក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទាំងផ្ញើសាររំលែកទុក្ខ ពេលដែលដឹងថា តារាប្រុសដ៏សង្ហាក្នុងដួងចិត្តរបស់ពួកគេ​ បាត់បង់ជីវិតទៅហើយ។


ប្រភពព័ត៌មានឲ្យដឹងថា Renato Lopez ស្លាប់ក្នុងរថយន្ត នៅទឹកដីម៉ិកស៊ិចកូ កាលពីថ្ងៃទី២៥ វិច្ឆិកា កន្លងទៅ នៅ Santa Maria Mazatla ដែលជាទីក្រុងដ៏តូចមួយ ចំងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងធំៗ។ អាជ្ញាធរមិនទាន់កំណត់បានថា នរណាជាឃាតកទេ ក្រោយពីពិនិត្យសាកសព ក្នុងរថយន្តឃើញតារាប្រុ​សរូបនេះ មានស្នាមរបួស ដោយសារ រងគ្រាប់កាំភ្លើង តែយ៉ាងណា វាកំពុងស្ថិតក្នុងការស៊ើបអង្កេត របស់សមត្ថកិច្ចនៅឡើយ។

Renato Lopez មានទំនាក់ទំនង ជាមួយតារាបង្ហាញម៉ូត Alexandra Ivanisevic រយៈពេល៧ឆ្នាំហើយ អ្នកទាំងពីរបានធ្វើដំណើរទៅប្រទេសម៉ិកស៊ិកកូ មុនការស្លាប់របស់ Renato Lopez មួយសប្តាហ៍ហើយ Alexandra ថែមទាំងបង្ហោះរូបនាង និងគេនៅលើ Instagram ទៀតផង ដែលយើងមិនអាចស្រមៃថា តើទំហំនៃការឈឺចាប់​របស់ Alexandra ក្រុមគ្រួសារ និងមិត្តភក្តិតារាប្រុសរូបនេះ ច្រើនប៉ុណ្ណាឡើយ ព្រោះតែហេតុការណ៍ស្មានមិនដល់នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Renato Lopez