CamNews

តារា 

តារាចំរៀងប្រុស Daesung ដែលជាសមាជិករបស់ក្រុម Big Bang ជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរដែលបណ្តាលអោយអ្នកបើកម៉ូតូម្នាក់ស្លាប់



តារាចំរៀងប្រុស Daesung ដែលជាសមាជិករបស់ក្រុម Big Bang កំពុងស្ថិតនៅ
ក្រោមការស៊ើបអង្កេត ទាក់ទង់ទៅនឹងគ្រោះថ្នាក់ចរាចរដែលបណ្តាលអោយអ្នក
បើកម៉ូតូម្នាក់ស្លាប់។ ហេតុការណ៏នេះបានកើតឡើងនៅទីក្រុង សេអូល Seoul
ពេលយប់រំលងអាធ្រាត ថ្ងៃទី 30 ឈានចូលថ្ងៃទី 31 ខែឧសភា ឆ្នាំ2011 នេះ
នៅវេលាម៉ោង 1:40 ព្រឹក ដែលពេលនោះ Daesung បានបើករថយន្តទំនើប
ម៉ាក Audi​​ A4 ហើយបានទៅបុកអ្នក ជិះម៉ូតូ ដែលកំពុងបើកបរ នៅពីមុខរថយន្ត
របស់គាត់ ហើយបណ្តាលអោយអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៏ នេះបានកើតឡើង Daesung ត្រូវបានបញ្ជូនទៅ ប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការស៊ីបអង្កេត ពីបទបើកបរក្នុងពេលស្រវឹង។

រូបភាពរថយន្ត Audi A4 ដែល Daesung បើក





Tags: