CamNews

តារា 

នាង Britney Spears ២០១២ សង្ឃឹមថាល្បីដូចឆ្នាំ ១៩៩៩

ធ្លាប់គិតថានាង Britney Spears ប្រហែលជាឈប់បង្ហាញមុខក្នុងពិភពសិល្បះហើយមែនទេ? ការ
ពិតទៅគំនិតនេះគឺខុសទាំងស្រុងហើយ។

នាង Britney Spears ជាតារាចម្រៀងជើងចាស់ម្នាក់ដែលសំបូររឿងអាស្រួវដែរនោះកាលពីពេល
ថ្មីៗនេះនាងបានប្រកាសថានាងនឹងមានវត្តមានក្នុងកម្មវិធី X Factor ជាអ្នកកាត់សេចក្ដី ហើយក្រប
ទស្សនាវត្តី ELLE ខាងលើនេះក៏មិនមែនជារបស់ក្លែងក្លាយនោះទេ ព្រោះថានាង Britney Spears
នឹងក្លាយជាតារាដែលត្រូវបានគេអញ្ជើញជាស្រីក្របមុខរបស់ទស្សនាវត្តីល្បីមួយនេះ។

ជុំវិញបញ្ហាលើកឈ្មោះរបស់នាងឡើងវិញក្នុងវិស័យសិល្បះនេះតារារូបនេះបានប្រាប់ថា នាងចង់
ថានាងជា Tomboy ក៏ថាបានដែរ តែអ្វីដែលនាងមិនចង់រស់នៅនោះគឺថា នាងមិនចង់រស់នៅដូចជា
Kim Kardashian ដែលត្រូវតែពាក់ម្សៅផាត់មុខរាល់ពេលចេញទៅក្រៅនោះទេ ប៉ុន្តែនាងក៏មិនចង់
រស់នៅក្នុងនាមជាមនុស្សដែលមិនមានមុខមាត់ក្នុងសង្គមដែរ ដូចនេះហើយនាងត្រូវតែចេញមុខ
សារជាថ្មី៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolater 

 


Tags: britney spears kim kardashian