CamNews

តារា 

អាយុគ្រាន់ជាតួលេខ! ហួសចិត្តនិយាយលែងចេញ ក្រោយដឹងពីអាយុពិតរបស់នាង Ann thongprasom

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីជើងចាស់ អ្នកនាង Ann thongprasom ពិតជាពូកែក្នុងការថែរក្សាសម្រសរបស់នាងយ៉ាងពិតប្រាកដមែន ដូចពាក្យចាស់គេតែងពោលថា អាយុគ្រាន់តែតួលេខ វាគឺពិតជារឿងត្រឹមត្រូវមែន ។ 

អាយុគ្រាន់តែជាតួលេខ ចង់បញ្ជាក់ឲ្យដឹងកាន់តែច្បាស់ថា ទោះបីតារាសម្តែងស្រីជើងចាស់អ្នកនាង Ann thongprasom មានអាយុច្រើនយ៉ាងណាក៏ដោយចុះ ប៉ុន្តែសាច់សខ្ចី មុខមាត់ពោរពេញទៅដោយមន្តស្នេហ៍របស់តារាស្រីរូបនេះនៅតែមានការទាក់ទាញ និងគួរឲ្យស្រលាញ់ ព្រមទាំងក្មេងជាងវ័យដដែល ពោលគឺមិនឃើញចាស់ទៅណាសោះ ។ 

ដោយយោងតាមប្រភពពីវីគីភីឌៀ បានឲ្យដឹងថា តារាសម្តែងស្រីរូបនេះមានអាយុ ៤០ ឆ្នាំហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រូបសម្រស់របស់នាងហាក់បីដូចជានៅក្មេងដដែល ម្យ៉ាងវិញទៀត មហាជនក៏កោតសរសើរមិនដាច់ពីមាត់ពីរូបសម្រស់របស់តារាស្រីរូបនេះដែរថា នាងនៅតែស្រស់ស្អាតមិនចាញ់ កាលពីពេលនៅក្រមុំឡើយ ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG