CamNews

តារា 

លឿនមែន!! តារាល្បីមួយរូប ទើបតែរៀបការថ្ងៃមុនសោះ ពេលនេះមានកូនភ្លោះ ២ នាក់បាត់

ព័ត៌មានកំសាន្ត ៖កាលពីខែធ្នូ ឆ្នាំ ២០១៥ កន្លងផុតទៅនេះ លោក Jimmy Lin និងភរិយាសំណព្វចិត្តរបស់លោក គឺអ្នកនាង Kelly Chen បានបង្កើតកូនភ្លោះចំនួន ២​ នាក់ ដែលសុទ្ធតែជាកូនប្រុស ហើយពួកគេមានឈ្មោះថា Jenson និង Kyson ។ 

តារាសម្តែង លោក Jimmy Lin តែងតែដើរតួនាទីជាប៉ា និងជាស្វាមីដ៏ល្អម្នាក់ នៅក្នុងគ្រួសារ ។ ក្រៅពីការងារ និងការសម្តែងនៅខាងក្រៅ លោកថែមទាំងបាន មើលថែទាំងកូនទាំង ២ ដោយការឆុះទឹកដោះគោ និងបំពេឲ្យកូនគេងលក់ជាដើម ។ 

ទោះបីជាលោក Jimmy Lin មានការមមាញឹកយ៉ាងណាក៏ដោយ ពេលខ្លះគាត់នៅតែឆ្លៀតពេលវេលា ដែលសេសសល់បន្តិចបន្តួច សម្រាប់ចម្អិនបបរ និងធ្វើអ្វីផ្សេងៗសម្រាប់កូនៗតាមដែលអាចធ្វើទៅបាន ។ អាចនិយាយបានថា លោកគឺជាបុរសម្នាក់ដែលមានទំនួសខុសត្រូវខ្ពស់ ចំពោះក្រុមគ្រួសារ ។ 

ជារឿយៗ Jimmy បានបង្ហោះរូបកូនភ្លោះរបស់លោកទាំង ២ ទៅលើបណ្តាញសង្គម ដើម្បីបង្ហាញមុខកូនៗជាទីស្រលាញ់របស់លោក ឲ្យមហាជនបានស្គាល់ថា តើ Jenson និង Kyson គឺជាកូនភ្លោះដែលគួរឲ្យស្រលាញ់ខ្លាំងប៉ុណ្ណោះ ។ 

ហើយកាលពីពេលថ្មីៗនេះ តារាសម្តែង Jimmy ក៍បានបង្ហោះរូបកូនប្រុសគាត់ទាំង ២ ដោយបានពាក់អាវពណ៍ ស ដោយភ្ជាប់មកជាមួយ និងចំណងជើងថា "នៅពេលនេះ កូនប្រុសជាទីស្រលាញ់ទាំង ២ របស់ខ្ញុំមានអាយុ ៨ ខែហើយ" ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ jaynestars