CamNews

ភាពយន្ត 

“The White Storm 2: Drug Lords” ខ្សែភាពយន្តហុងកុងបែប Action ចូលរួមសម្ដែងពីតារាដ៏ល្បីលោក Andy Lau និង

ខ្សែភាពយន្តហុងកុងបែបវាយប្រហារថ្មីប្រចាំឆ្នាំ២០១៩ បានមកដល់ក្នុងរោងភាពយន្តហើយដោយមានការចូលរួមសម្ដែងពីលោក Andy Lau (លី តាវហួរ) និងលោក Louis Koo នៅក្នុងខ្សែភាពយន្ត “The White Storm 2: Drug Lords”។ មិនត្រឹមតែប៉ុណ្ណោះទេលោក Andy Lau ក៏ជាផលិតករនៅក្នុងខ្សែភាពយន្តនេះផងដែរដែលនិយាយអំពីការប្រកួតគ្នារវាងស្ដេចគ្រឿងញៀននៅទីក្រុងហុងកុងជាមួយនឹងអ្នកជំនួញផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញម្នាក់បន្ទាប់ពីបានផ្លាស់ប្ដូរពីជនសង្គមងងឹតម្នាក់ក្លាយជាមនុស្សល្អ និងជួយដល់សង្គម។ ប្រជុំដោយតារាសម្ដែងហុងកុងដ៏ល្បីៗផងដែរនោះ ធ្វើឲ្យខ្សែភាពយន្តហុងកុងបែបវាយប្រហារនេះកាន់តែគួរឲ្យចាប់អារម្មណ៍ជាមួយការវាយប្រហារ បាញ់បោះ ប្រណាំងឡាន និងលាយឡំមនោសញ្ចេតនាកាន់តែជក់ចិត្តដិតអារម្មណ៍។ កុំរំលងខ្សែភាពយន្តប្រចាំឆ្នាំ ២០១៩ “The White Storm 2: Drug Lords” នេះឲ្យសោះណាដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។