CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ប៉ូលីសហោះតោងតាមខ្សែ ដើម្បីឃាត់ រារាំងអ្នកចង់សំលាប់ខ្លួន

ប៉ូលីសនៅប្រទេសចិនបានហោះតោងតាមខ្សែចេញពីជ្រុងម្ខាងនៃអាគារមួយ ដើម្បីរារាំង
បុរសម្នាក់ដែលកំពុង
ឈរនៅខាងក្រៅបង្អួចជាន់ទី៦ ក្នុងគោលបំណងលោតចុះសម្លាប់
ខ្លួន។

វីដេអូនេះត្រូវបានគេថតនៅទីក្រុង Ningbo ប្រទេសចិន។ ពីបង្គោលភ្លើងក្បែរកន្លែងដែលបុរស
ម្នាក់ចង់សំលាប់ខ្លួនកំពុងឈរ ប៉ូលីសម្នាក់បានជិះខ្សែកាត់មុខបុរសម្នាក់នោះ ដើម្បីឃាត់កុំឲ្យ
លោតចុះ។

សកម្មភាពរារាំងអ្នកចង់សំលាប់ខ្លួន របស់ប៉ូលីសចិន

ក្នុងពេលនោះក៏មានប៉ូលីសម្នាក់ទៀតដែលឈរនៅក្នុងផ្ទះ បានចាប់ដៃបុរសនោះកុំឲ្យលោតផង
ដែរ។ ក្រោយមកប៉ូលីសជាច្រើននាក់ទៀតដែលនៅក្បែរនោះ ក៏ចេញមកដើម្បីជួយក្រុមរបស់ខ្លួន​ ឃាត់បុរសដែលចង់សំលាប់ខ្លួននោះដាក់ចុះក្រោមដោយសុវត្ថិភាព។

សូមទស្សនាវីដេអូនៃការឃាត់រារាំង មិនឲ្យសំលាប់ខ្លួនរបស់ប៉ូលីសចិន ទាំងអស់គ្នាណា !

វីដេអូនៃការឃាត់រារាំង មិនឲ្យសំលាប់ខ្លួនរបស់ប៉ូលីសចិន

ដោយ៖ សិលា
ប្រភព៖ zing


Tags: Police task suicide video news