CamNews

តារា 

អាន គុណកូឡា ស្ងាត់ៗឮព័ត៌មានល្ហៀកៗមកថា ត្រៀមចេញពី «សាន់ដេ»

ភ្នំពេញ៖ តារាចម្រៀងប្រុស ធ្លាប់ល្បីឈ្មោះ គួរសមក្នុងវិស័យសិល្បៈ លោក អាន គុណកូឡា ត្រូវបានគេមើលឃើញថា ជាង១ឆ្នាំទៅហើយ ស្ទើរតែបានបាត់មុខ នៅលើឆាកប្រគំតន្ត្រី តាមប៉ុស្តិ៍ទូរទស្សន៍ ដោយមិនដឹងច្បាស់ពីមូលហេតុ។ ស្របពេលថ្មីៗនេះ មានព័ត៌មានថាតារា ប្រុសរូបនេះត្រៀមចាកចេញ ពីផលិតកម្មសាន់ដេ ព្រោះបញ្ហាផ្ទៃក្នុងផ្ទាល់ខ្លួន។

លោក អាណ គុណកូឡា ក្នុងអំឡុងមួយរយៈពេល ចុងក្រោយនេះ ស្ទើតែបានបាត់មុខពីឆាកតន្ត្រីតាមបណ្តា ស្ថានីយទូរទស្សន៍ និងការចេញច្រៀង តាមខេត្តស្ទើរទាំងស្រុង ទៅហើយក្រោយមានព័ត៌មានថា តារាចម្រៀង រូបនេះបានផ្ទុះជម្លោះ ជាមួយតារារួមដំបូល។ ខណៈខាងផលិតកម្មសានដេ ក៏ពុំមានបទចម្រៀងណាមួយ ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ តាំងពីដើមឆ្នាំ២០១៤ រហូតមកទល់នឹងពាក់កណ្តាល ឆ្នាំ២០១៥ ។

ជាការកត់សម្គាល់ តារាចម្រៀងម្ចាស់បទ «ធ្វើសង្សារគ្នាម្តងទៀតបានទេ?» លោក អាន គុណកូឡា ចាប់តាំងពីចូលខ្លួនជ្រក ក្រោមដំបូលផលិតកម្មសាន់ដេ ត្រូវបានគេសង្កេតឃើញថា លោកអាចទាញបានកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាព ច្រើនគួរសម កាលពីឡុងប៉ុន្មានឆ្នាំដំបូង។ ប៉ុន្តែផ្ទុយទៅវិញ ចាប់តាំងដើមឆ្នាំ២០១៤មក លោកហាក់ទាន់មានបទចម្រៀងថ្មីណាមួយ ដែលធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ និងគាំទ្រច្រើនទៀតឡើយ។

ទោះបីជាយ៉ាងណាក្តី ការបាត់វត្តមាន របស់តារាចម្រៀង លោក អាន គុណកូឡា ចេញពីពិភពសិល្បៈ អស់មួយ សន្ទុះធំនេះ ក៏មានព័ត៌មានខ្សឹបខ្សៀវ ខាងក្រៅថា តារាប្រុសរូបនេះ អាចនឹងចាកចេញពីផលិតកម្មសាន់ដេព្រោះតែរឿង គ្មានបទចម្រៀងចេញ ចរាចរលក់លើទីផ្សារ។ ម្យ៉ាងទៀតក៏លេចឮថា តារាចម្រៀង អាន គុណកូឡា មុននេះមានបញ្ហាជម្លោះ ផ្ទៃក្នុងជាមួយតារា រួមដំបូលទៀតផង។
ផ្អែកតាមប្រភពខ្លះ បាននិយាយថា ការបាត់មុខ លោក អាន គុណកូឡា ពីសិល្បៈនាពេលនេះ គឺបណ្តាលមកពី លោករវល់ទៅលើការ បើកមុខជំនួញ និងការងាររកស៊ីផ្ទាល់ខ្លួនច្រើនជាងក៏អាចថាបាន។ ប៉ុន្តែក៏មិនទាន់ មានប្រភពណាបញ្ជាក់ច្បាស់ ពីការបើកមុខជំនួញថ្មី របស់លោក អាន គុណកូឡា នៅឡើយទេ ។

គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី០៨ ខែមីថុនា ឆ្នាំ២០១៥នេះ មិនទាន់ស្វែងរកការបំភ្លឺពីសំណាក់លោក អាន គុណកូឡា បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ ដែលលោក ធ្លាប់ប្រើមិនអាចទាក់ទងបាន។ ដូច្នេះ Looking TODAY និងព្យាយាមរកការបកស្រាយ នៅពេលក្រោយ ដើម្បីឱ្យមហាជន បានដឹងច្បាស់ពីរឿងនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh