CamNews

ភាពយន្ត 

Tony Jaa បង្ហាញក្បាច់គុនថ្មី កាន់តែអស្ចារ្យ ក្នុងរឿង The Protector 2 (វីដេអូខាងក្នុង)

Tony Jaa គឺជាតារាសំដែងប្រើប្រាស់ក្បាច់គុន ល្បុកក្តោ ដែលទទលបានការគាំទ្រជាច្រើន
ដោយសាររឿង Ong Bak និង Tom Yum Goong ជាដើម ។ បន្ទាប់ពីបញ្ជាក់អំពីការចូលរួម
សំដែងក្នុងរឿង Fast Furious 6 រួចមក​ ពេលនេះទស្សនិកជន ជិតបានឃើញរូបលោកនៅ
ក្នុងភាពយន្តខ្នាតធំម្តងទៀតហើយ ។



អស់ពីរឿង Ong Bak ៣ វគ្គរួចមក ឥលូវនេះដល់វេនរឿង Tom Yum Goog វគ្គ ២ ម្តងហើយ
ដែលមានចំណងជើងជាភាសាអង់គ្លេសថា The Protector 2 ។ Tony Jaa នឹងបញ្ចេញក្បាច់
គុនប្រដាល់ ដ៏ល្បីល្បាញរបស់ខ្លួនសារជាថ្មី ជាមួយនិងទីកន្លែង និងសាច់រឿងថ្មី តែតពីវគ្គ
ចាស់ដែលយើងស្គាល់ថា ជារឿងទាក់ទងនិងដំរីឈ្មោះ ខុន ។

The Protector 2 (TYG 2) នឹងចូលបង្ហាញខ្លួនទៅកាន់ទស្សនិកជន នៅថ្ងៃទី ២៣ តុលានេះ
ហើយនៅឯប្រទេសថៃ ហើយនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅកម្ពុជាយើង ៕


Tags: star entertainment thai movie tony jaa tyg2 the protector 2