CamNews

ប្លែកៗ 

ផ្អើលមួយចំហៀងប្រទេស ខណៈ ដាក់តាំងបង្ហាញ រថយន្តក្រុង ស្រោបមាស តម្លៃ ៨ សែនដុល្លារ

ស្ទើរតែមិនគួរអោយជឿ ៖  រថយន្តក្រុង ២ ជាន់ស្រោបមាស អមជាមួយនឹងការតុបតែង គ្រឿងសង្ហារឹម ពីមាសនោះ បានដាក់តាំងបង្ហាញឡើងនៅតាមបណ្តោយផ្លូវ ក្នុងក្រុង Jinan ខេត្ត Shandong ប្រទេស ចិនកាលពីម្សិលមិញនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ក្រុមមហាជនមកពីគ្រប់ទិស ទី។


យោងតាមសារព័ត៌មានក្នុងស្រុក ប្រទេសចិន NetEase អោយដឹងថា រថយន្តក្រុងទទួលបានការពេញ និយមមួយគ្រឿងនេះ ត្រូវបានដាក់តាំងបង្ហាញពីសំណាក់ក្រុមហ៊ុនគ្រឿងអលង្ការ SJONO  ក្នុងគោល បំណងដាក់ដេញថ្លៃ ដើម្បីផ្សព្វផ្សាយ កេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់ខ្លួន ។ បន្ថែម ពី  លើនេះ  នាយក ក្រុម ហ៊ុនគ្រឿងអលង្ការខាងលើ បញញជាក់អោយដឹងថា រថយន្តក្រុងស្រោបមាសមួយគ្រឿងនេះ​ មានការ តុបតែងជាពិសេស ពីមាសសុទ្ធ មានតម្លៃដល់ទៅ ៥ លានយ័ន ស្មើនឹង ៨០០,០០០ ដុល្លារ ។មិនត្រឹម តែទទួលបានការចាប់អារម្មណ៍ តាមរយៈការដាក់តាំងបង្ហាញរថយន្ត   ក្រុង ២   ជាន់  ស្រោប មាសតែ ប៉ុណ្ណោះនោះទេ តែក្រុមហ៊ុនក៏បាននាំមកជូននូវ តារាម៉ូដែល មាស ដូចគ្នា ដែរ តាមរយៈស្រោបគ្រឿង អលង្ការហោចណាស់ ១ គ.ក ដែលមានតម្លៃប្រមាណ ១ លានយ័ន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស




Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shandong