CamNews

តារា 

មិនគួរឲ្យជឿ! ថាឪពុកនាង Kimberly មានប្រវត្តិជាមនុស្សអស្ចារ្យដល់ម្លឹងសោះ!

ព័ត៌មានកំសាន្ត ៖ ការពិតដែលអស់លោកអ្នកមិនធា្លប់ពីបានដឹងពីប្រវត្តិរបស់លោក Woltemas ដែលទើបតែបាត់បង់ជិវិតកាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកានេះ ពិតជាធ្វើឲ្យមហាជនកោតសរសើររូបលោកយ៉ាងខ្លាំង ទោះបីគាត់បានទទួលមរណៈភាពហើយក៏ដោយចុះ ។ 

ឪពុករបស់តារាសម្តែងល្បីលំដាប់ជួរមុខនៅឯប្រទេសថៃ គឺនាង Kimberly ដែលមានឈ្មោះថា លោក Woltemas កើតនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៩៥៥ ហើយរូបលោកគឺជាកូនកាត់ អាល្លឺម៉ង់និងអេស្ប៉ាញ ។ លោកបានទៅបន្ដការសិក្សានៅសហរដ្ឋអាមេរិក និងខិតខំរៀនរហូតចប់អនុបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យ Harvard University ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺលោក អាចនិយាយបាន ៧ ភាសាផ្សេងៗគ្នា បន្ទាប់មកបានធ្វើជាមេធាវីនៅអាមេរិកអស់រយៈពេល ១៥ ឆ្នាំឯណោះ ។

ក្រោយបានដឹងពីប្រវត្តិដ៏សែនអស្ចារ្យរបស់លោក Woltemas ហើយ ធ្វើឲ្យមហាជនហួសចិត្តរហូតនឹកស្មានមិនដល់ថា លោកគឺជាមនុស្សជោគជ័យនិងអស្ចារ្យបែបនេះឡើយ ។ ទោះបីរូបលោកបានលាចាកលោកនេះក៏ដោយចុះ ប៉ុន្តែលោកបានបន្សល់ទុកនៅកេរ្តិ៍ឈ្មោះដ៏សែនល្អទុកឲ្យកូនចៅ និងធ្វើឲ្យមនុស្សគ្រប់គ្នាចងចាំ និងយកគំរូតាមរូបលោក ។ 

គួរបញ្ជាក់ឡើងវិញថា លោក Woltemas ដែលត្រូវជាឪពុករបស់តារាសម្ដែងល្បីឈ្មោះនៅឯប្រទេសថៃ បានបាត់បង់ជីវិត នៅថ្ងៃ ២៦ ខែ វិឆ្ឆិកា ឆ្នាំ ២០១៦ ក្នុងអាយុ ៦១ឆ្នាំ ដោយសារការឆ្លងមេរោគក្នុងឈាម បន្ទាប់ពីធ្វើការវះកាត់ជំងឺដាច់សសៃឈាមបេះដូង ៕










ប្រែសម្រួល គន្ធា


ប្រភព ៖ gossipstar


Tags: Kimberly Yaya Margie Mint Mark prin