CamNews

ភាពយន្ត តារា 

កូនៗរបស់ Jolie ចូលរួមកម្មវិធីបង្ហាញមុខនៃខ្សែរភាពយន្តរបស់ម្តាយ

កាលពីថ្ងៃអាទិត្យទី 22 ឧសភា 2011 កន្លងទៅនេះ កូនៗជាទីស្រលាញ់របស់ Angelina
និង Brad ត្រូវបាននាំទៅចូលរួមក្នុងការចាក់បញ្ចាំងខ្សែរភាពយន្ត Kung Fu Panda 2 នៅ
ឯ Grauman's Chinese នៃរដ្ឋ Los Angeles សហរដ្ឋអាមេរិច ដែល Angelina ជាតួអង្គក្នុង
រឿងនោះ ។


បន្ទាប់ពីចូលរួមក្នុងកម្មវិធីមួយមានឈ្មោះថា LHP Cannes ក្នុងប្រទេសបារាំង Angelina
និង Brad បានត្រលប់មកដល់ សហរដ្ឋអាមេរិច វិញនៅថ្ងៃអាទិត្យ និងត្រូវចូលរួមក្នុង
កម្មវិធីបញ្ចាំងខ្សែរភាពយន្តថ្មីរបស់ Angelina មានចំណងជើងថា Kung Fu Panda 2 នៅ
ឯ Grauman's Chinese នៃរដ្ឋ Los Angeles ដែលរួមមានទាំងវត្តមានរបស់កូនៗជាទី
ស្រលាញ់ផងដែរ ។

Brad Pitt កាន់ដៃ Zahara 6 ឆ្នាំនិង Pax Thien 7 ឆ្នាំ

Angelina Jolie និងកូនស្រី Shiloh 4 ឆ្នាំ កូនប្រុស Maddox 9ឆ្នាំ





ក្នុងខ្សែរភាពយន្ត Angelina ដើរតួអង្គ សត្វខ្លា


Jack Black ដើរតួជាខ្លាឃ្មុំ Po

Jack Black និងប្រពន្ធ Tanya Haden ៕
(ប្រភពពី Fame, X17, Wenn)
ដោយ ៖ រដ្ឋា

Tags: