CamNews

កំសាន្ត 

ខ្សែភាពយន្ដ ៣ រឿងនេះ មានអ្នកចុចស្វែងរកច្រើនបំផុត នៅលើពំព័រ Thai Upddate ក្នុងខែកក្កដា ឆ្នាំ ២០២១

ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃចំនួន ៣ រឿង នៅលើទំព័រ Thaiupdate ដែលមានអ្នកចុចស្វែងរកច្រើនបំផុត នៅខែកក្កដា ឆ្នាំ ២០២១នេះ ៖

១. រឿង Praomook



តាមរយៈការសម្ដែងរបស់លោក Pon Nawasch និងកញ្ញា Bua Nalinthip ខ្សែភាពយន្ដរឿង “Praomook” ទទួលបាននូវពាក្យសរសើរល្អអស្ចារ្យពីអ្នកទស្សនា នៅក្នុងប្រទេសថៃ និងប្រទេសជាច្រើនទៀត ។  មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដនេះ ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង ក្នុងចំណោមខ្សែភាពថៃដ៏លេចធ្លោបំផុត នៅលើទំព័រ Thaiupdate នៅខែកក្កដា ឆ្នាំ ២០២១ នេះ ។

រឿង Prom Likit



ខ្សែភាពយន្ដ ដែលជាប់ចំណាត់ថ្នាក់បន្ទាប់គឺរឿង “Prom Likit ដែលចួលរួមសម្ដែងដោយលោក Pope Thanawat និងកញ្ញា Bella Ranee ។ បើទោះជាខ្សែភាពយន្ដថ្មីនេះ មិនទាន់ចាក់បញ្ចាំងក្ដី ប៉ុន្ដែទស្សនិកជនអន្ដរជាតិជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងខ្សែភាពយន្ដនេះ ។

រឿង Roy Leh Marnya



ខ្សែភាពយន្ដ ដែលជាប់ចំណាត់ថ្នាក់ ៣ នៅលើតារាងគឺ រឿង “Roy Leh Marnya” ដែល Pope Thanawat និងកញ្ញា Bella Ranee សម្ដែងជាតួឯក ។ អបអរសាទរចំពោះខ្សែភាពយន្ដដ៏លេចធ្លោទាំងបីរឿងនេះ!!



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate