CamNews

តារា 

ពេជ្រ អាវីហ្សា ប្រកាសស្វែងរក រថយន្ត លុច្សស៊ីស RX-300 បាត់ពេលចូលញ៉ាំស៊ុប

ភ្នំពេញ៖ ករណីបាត់ រថយន្ដលុច្សស៊ីស RX-300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-2892 ដែលសមត្ថកិច្ច អះអាងថា ជាកម្មសិទ្ធរបស់ តារាសម្ដែង ភាពយន្ដ កញ្ញា ពេជ្រ អាវីហ្សា តាំងពីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ សមត្ថកិច្ច មិនទាន់រកឃើញ រថយន្ដត្រឡប់មកវិញ ហើយបច្ចុប្បន្ន ករណីនេះ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងសមត្ថកិច្ច មូលដ្ឋាន ខណ្ឌដូនពេញ បាននឹងកំពុងបន្ដស្រាវជ្រាវ តាមចាប់ជនដៃដល់ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ ម្ចាស់រថយន្ដ ក៏បានអំពាវនាវ ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ និងតាមដាន ដើម្បីតាមចាប់ជន សង្ស័យ ដែលធ្វើសកម្មភាពលួច យករថយន្ដពេលកំពុង ចតតាមដងផ្លូវ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌមួយរូប បានឱ្យដឹងថា ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននឹងកំពុងបន្ដ ធ្វើស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ជនល្មើស ប៉ុន្ដែរហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ មិនទាន់បាន ឃាត់ខ្លួន ជនសង្ស័យណាម្នាក់ បាននៅឡើយ។ ដោយឡែក ម្ចាស់រថយន្ដ ក៏សូមអំពាវ នាវទៅប្រជាពលរដ្ឋណា ដែលឃើញរថយន្ដ និងស្លាកលេខ ខាងលើនេះ អាចទាក់ទងលេខទូរស័ព្ទ 070-078- 69 3333 ពេលនោះ នឹងមានជូន សាគុណជាទីគាប់ចិត្ត។

សូមបញ្ជាក់ថា តារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា បានបាត់រថយន្តឡិច Luxus-RX300 មួយគ្រឿង ខណៈចាក់សោរ ចតចោលនៅ តាមចិញ្ចើមផ្លូវ ហើយចូលទៅ ញាំស៊ុប កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នៅ ចំណុច មុខហាងស៊ុបយីហោ «ស៊ុបគោ៤០» ស្ថិតនៅតាមលេខ ផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

កញ្ញា ពេជ្រ អាវីហ្សា និយាយថា នៅមុនពេលកើតហេតុ ប្អូនរបស់នាង បានយករថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2Y-2892 ដឹកក្រុមគ្រួសារទៅញាំស៊ុប នៅកន្លែង កើតហេតុខាងលើ ដោយនាងមិនបានទៅជាមួយទេ។ ខណៈធ្វើដំណើរមកដល់មុខហាងស៊ុប ខាងលើប្អូនរបស់នាង បានចតរថយន្តចាក់សោ ចោលនៅចិញ្ចើម ផ្លូវទល់មុខហាងស៊ុប ខាងលើ រួចក៏នាំគ្នាដើរ ចូលហាងស៊ុបនោះ ។
នាងបានបន្តទៀតថា ពេលដែលក្រុមគ្រូសារ របស់នាង ចេញមកពីហូបស៊ុបវិញនោះ ក៏មិនឃើញរថយន្ត នៅកន្លែង ចត ក៏មានការភ្ញាក់ផ្អើល ឆោឡោ ឡើងតែម្តង ។ ក្រោយពេលកើតហេតុ នារីម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh