CamNews

តារា 

អ្នកឧកញ៉ា គិត ម៉េង និង ឧកញ៉ា គិត ធៀង បា្ររព្ឋខួប​កំណើត​ក្នុង​ថ្ងៃ​តែមួយ

ភ្នំពេញ៖ មហាសេដ្ឋីស្រុកខ្មែរអ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅត្រូវបានភរិយា របស់លោកដែលទើបតែរៀបការ ដើមឆ្នាំ២០១៥ លោកស្រី ម៉ៅ ចំណាន បានរៀបចំពិធីខួបកំណើត ជូនលោកឧញ៉ា ដោយមានការចូលរួមពីបណ្តាសាច់ញាតិ និង ភ្ញៀវកិត្តិយសមួយចំនួនទៀត។

រូបភាពនៃការប្រារព្ឋអ្នកឧកញ៉ា គិត ម៉េង ត្រូវបានទម្លាយចេញដោយ Facebok Page ឈ្មោះថាអង្គភាពពន្ឋដាដែលតែងតែ Post ចេញនូវរូបភាពជាបន្តបន្ទាប់របស់ មហាសេដ្ឋីស្រុកខ្មែរ អ្នកឧញ៉ា គិត ម៉េង និងភរិយា លោកស្រី ម៉ៅ ចំណាន។

យ៉ាងណាប្រភពព័ត៌មានពី Facebook Page នោះមិនបានបញ្ជាក់អំពីអាយុរបស់ អ្នកឧកញ៉ា គិត ម៉េង ឡើយ ដោយគ្រាន់តែសរសេរថា "ពិធីខួបកំណើត អ្នកឧកញ៉ា គិត ម៉េង ជាមួយ លោកឧញ៉ា គិត ធៀង ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៥" ។ តែបើតាមពី គេហទំព័រ Wikipedia ដែលចុះផ្សាយពីប្រវត្តិអ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា អ្នកឧកញ៉ា កើតនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៦៨ ត្រូវនឹងអាយុ ៤៧ឆ្នាំ។

ខាងក្រោមនេះជារូបភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រារព្ឋពិធីខួបកំណើតដែលត្រូវបានបង្ហោះនៅ Facebook Page អង្គភាពពន្ឋដា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh