CamNews

តារា 

លេចធ្លាយរូបថតនាង Yaya កំពុងដេកឈឺនៅក្នងមន្ទីរពេទ្យ !

ព័ត៌មានកំសាន្ត ៖  ដោយយោងតាមការបកស្រាយរបស់គេហទំព័រ Kapook បានចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នាង Yaya បានគេងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែមិនមានជម្ងឺអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែជាជម្ងឺធម្មតាៗ (មិនបានបញ្ជាក់ថាជាជម្ងឺអ្វីនោះទេ) ។

ខណៈពេលឃើញមិត្តស្រីមានជម្ងឺបែបនេះបានធ្វើឲ្យមហាជនប៉ាន់ស្មានដឹងថា នៅក្នុងចិត្តលោក Nadech ដែលជាមិត្តប្រុសក៏គ្មានអារម្មណ៏នៅក្នុងខ្លួនសម្រាប់បំពេញការងាររបស់លោកដែរ ។

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា តួឯកប្រុសនៅក្នុងរឿង “ល្បែងស្នេហ៍” គឺលោក Nadech និងមិត្តស្រីរបស់លោកគឺ នាង Yaya បានទាក់ទងគ្នាជាយូរណាស់មកហើយ ។ ជាងនេះទៅទៀតគ្រួសារទាំងសងខាងក៏បានដឹងលឺ ព្រមទាំងមិនបានជំទាស់ចិត្តស្រលាញ់របស់តារាថៃទាំងពីរនេះថែមទៀតផង ពិតជាស្នេហាដែលប្រៀបដូចជានៅក្នុងរឿងនិទានយ៉ាងពិតប្រាកដមែន ៕







ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ Kapook


Tags: Yaya Kimberly Margie