CamNews

តារា 

តារាចម្រៀងចាស់វស្សា សួស សងវាចារ ដួលដាច់សរសៃឈាម កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យជោរីភ្នំពេញ

ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ដែលមានសំនៀងក្រអួន ក្រអៅមួយរូបក្នុងពិភពសិល្បៈចម្រៀង លោក សួស សងវាចារ បានដួលដាច់សរសៃឈាមស្លាប់មួយចំហៀងខ្លួន មិនអាចកម្រើកបាន និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យជោរីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់របស់កញ្ញា ស៊ុន ស្រីពេជ្រ តារាចម្រៀងប្រចាំផលិតកម្មហង្ស មាស បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា។

កញ្ញា ស៊ុន ស្រីពេជ្រ ដែលបានទៅសាកសួរសុខទុក្ខលោក សួស សងវាចារ នៅមន្ទីរពេទ្យ បានសរសេរក្នុង Face book របស់កញ្ញាថា លោក សួស សងវាចារ បានដួលដាច់សរសៃឈាមកាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីរត់ ហាត់ប្រាណនៅមុខផ្ទះ ក៏ស្រាប់តែទន់ជើងដួលតែម្តង។

បើតាមកញ្ញា ស៊ុន ស្រីពេជ្រ ជំងឺងរបស់លោក សួស សងវាចារ មិនទាន់ធូរស្រាលនៅឡើយទេរហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥នេះ។

លោក សួស សងវាចារ ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងមានសំនៀងក្រអួនក្រអៅមួយរូប ដែលចូលចិត្តច្រៀង ចម្រៀងជំនាន់ដើម។ កញ្ញា ស៊ុន ស្រីពេជ្រ បានធ្វើការគូសបញ្ជាក់ថា លោក សួស សងវាចារ ជារៀបច្បងសិល្បៈ មួយដួងមានទឹកចិត្តល្អ ដែលកញ្ញាតែងគោរព និងស្រឡាញ់។

កញ្ញា ស៊ុន ស្រីពេជ្រ ក៏បានឲ្យបញ្ជាក់ដែរថា រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅមិនទាន់អ្នករួមអាជីព ទៅសួរសុខទុក្ខលោក សួង សងវាចារ នៅឡើយទេ។ កញ្ញា បានអំពាវនាវដល់សិល្បករ សិល្បការិនី ឲ្យឆ្លៀតឱ កាសទៅសាកសួរសុខទុក្ខ លោក សួស សងវាចារ ផង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh