CamNews

តារា 

ស្វាមីរបស់សង្សារចាស់ Mario នាំកូនស្រីតុបតែងខ្លួនចឹងទៅដូចតួស្អីក៏មិនដឹង !

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងស្រីនាង Gubgib sumontip ដែលជាម្តាយវ័យក្មេងនិងមានកូនស្រីអាយុទើបតែ ៦ ខែ តែគួរឲ្យស្រលាញ់ដល់ ក ជាមួយនិងស្វាមីរបស់នាងដែលជាតារាចម្រៀងផង​និងតារាម៉ូដែលផងគឺលោក Bie kpn ។ 

មុនពេលរៀបការគេដឹងថា ស្វាមីភរិយាមួយគូក៏ស្រលាញ់គ្នាយ៉ាងខ្លាំងដែរ ក្នុងនាមជាសង្សារ ហើយពេលនេះក៏នៅតែស្រលាញ់គ្នាដូចដើម គ្រាន់តែបានចែករំលែកចិត្តស្រលាញ់ទៅកាន់មនុស្សម្នាក់ទៀតគឺកូនស្រី ដែលអ្នកណាៗក៏ក្នាញ់ក្រោយឃើញសាច់ស្អាតរបស់នាង ។ 

ប្តីប្រពន្ធមួយគូនេះខិតខំប្រឹងប្រែងធ្វើឲ្យរហូតសន្សំលុយបានទិញដីយ៉ាងធំទុកសម្រាប់ពួកគេទៅថ្ងៃអនាគតថែមទៀតផង ។ ជាងនេះទៅទៀតអ្នកទាំង ២ ត្រូវបានក្រុមអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ឡើយ ។

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងប៉ានិងកូនស្រីរបស់ប្រទេសថៃនេះវិញ អ្នកទាំង ២ ត្រូវបានតុបតែងខ្លួនដូចគ្នា ធ្វើឲ្យ Fans ចូលខមមិនដោយនិយាយថា ពេលតុបតែងខ្លួនចឹងទៅដូចតួស្អីក៏មិនដឹង ។ បើចង់ដឹងថា Bie kpn ​និងកូនស្រីសំណព្វចិត្តតុបតែងខ្លួន មានលក្ខណៈបែបណា សូមទៅទស្សនានៅខាងក្រោមទាំងអស់គ្នា បើសិនមានមតិយោបល់អី សូមខមមិនតាមសប្បាយ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Gubgib sumontip Bie kpn Mario Maurer