CamNews

ភាពយន្ត 

រឿង “Hit and Run Squad” ប្រជុំដោយតារាល្បីៗ ជក់ចិត្តជាមួយនឹងការស៊ើបក្ដី និងឈុតវាយប្រហារ (មានវីដេអូ)

ឈុតឆាកបែបវាយប្រហារថ្មីនៅក្នុងខ្សែភាពយន្តពីប្រទេសកូរ៉េខាងត្បូង “Hit and Run Squad” នឹងនាំលោកអ្នកទៅកាន់ភាពយុត្តិធម៌នៅក្នុងសង្គមលាយឡំជាមួយនឹងឈុតឆាកប្រយុទ្ធថែមទាំងមានការប្រណាំងឡានយ៉ាងជក់ចិត្តដិតអារម្មណ៍ទៀតផង។ ដោយមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗប្រចាំប្រទេសកូរ៉េខាងត្បូងដូចជាកញ្ញា Gong Hyo-jin ដែលបានសម្ដែងជាតួឯកនៅក្នុងរឿងភាគ “Master’s Sun” និងលោក Ryu Jun-yeol និងលោក Jo Jung-suk។


អ្វីដែលពិសេសជាងនេះទៀតនោះគឺមានវត្តមានរបស់ Key ដែលជាសមាជិកក្រុមតារាចម្រៀង K-Pop ដ៏ល្បីគឺ SHINee ផងដែរ។ ដោយឡែករឿង “Hit and Run Squad” នេះនិយាយអំពីការស៊ើបអង្កេតក្ដីរបស់ក្រុមប៉ូលីសនៅប្រទេសកូរ៉េទៅលើបុរសម្នាក់ឈ្មោះ Jung Jae-Cheol ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងសង្គមដែលធ្វើឲ្យមានការគម្រាមកំហែង ចលាចលជាពិសេសភាពអសន្តិសុខ។


អនុសេនីយ៍ឯកស្រី Eun Shi-Yeon (Gong Hyo-jin) បានរួមដៃសហការគ្នាជាមួយលោកប៉ូលីស Seo Min-Jae (Ryu Jun-yeol) ដើម្បីតាមស្វែងរកភស្តុតាងសម្រាប់ចាប់ខ្លួនជនល្មើសនេះ។ ប៉ុន្តែវាមិនមែនងាយស្រួលក្នុងការបំបែកក្ដីនេះទេ ឧបសគ្គ និងបញ្ហាច្រើននៅពីមុខពួកគេ។ តើក្រុមប៉ូលីសអាចស្វែងរកភស្តុតាងហើយស្វែងរកភាពយុត្តិធម៌បានដែរទេ? ទាំងអស់នេះមាននៅក្នុងរឿង “Hit and Run Squad” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។