CamNews

ភាពយន្ត 

ផ្ទះនៅក្នុងរឿង �Home Alone� ដាក់លក់ក្នុងតំលៃ 2.4 លានដុល្លា



តើអ្នកធ្លាប់មើលរឿង "Home Alone" វគ្គមួយដែរឬទេ? តើអ្នកនឹងទិញផ្ទះដែលធ្លាប់មានប្រវត្តិចោរចូលដែរឬទេ? ចុះប្រសិនបើវាជាផ្ទះដែលត្រូវបានថតនៅក្នុងរឿង �Home Alone� វិញតើអ្នកនឹងទិញឬទេ?

John និង Cynthia Abendshien បានទិញផ្ទះ ក្នុងតំលៃ 875.000 ដុល្លា ពីរឆ្នាំមុនពេលដែលរឿង �Home Alone� ត្រូវបានផលិត។ ផ្ទះនេះស្ថិតនៅរដ្ឋ Chicago និងត្រូវបានកសាងឡើងនៅឆ្នាំ 1920 ដែលមានបន្ទប់ ចំនួន 14 បន្ទប់គេងចំនួន 4 និងបន្ទប់ទឹកចំនួន 3.5 ហើយធ្វើការដាក់លក់ក្នុងតំលៃ 2.4 លានដុល្លា។


ចំពោះនៃមូលហេតុនៃការលក់មិនមានការបញ្ជាក់ឡើយ John និង Cynthia Abendshien មិនអាចអនុញ្ញាតអោយ អ្នកដែលចង់ទិញចូលមើលផ្ទះនេះឡើយ ព្រោះថា ប្រសិនបើម្ចាស់ផ្ទះអនុញ្ញាត នោះផ្ទះនេះនឹងក្លាយដូចជា សួនសត្វ ដោយសារតែម្នាក់ៗចង់ចូលមើលក្នុងផ្ទះនេះ។
http://www.youtube.com/watch?v=CK2Btk6Ybm0

Tags: