CamNews

តារា 

បន្ទាប់ពីឪពុកបាត់បង់ជិវិតនាង Kimberly បានធ្វើដំណើរទៅមហាសមុទ្រមួយដើម្បី....

ព័ត៌មានកំសាន្ត ៖ ក្រោយអ្នកមានគុណរបស់តារាសម្តែងស្រីនាង Kimberly បានលាចាកលោក​និងគ្មានថ្ងៃវិលត្រលប់វិញ បានធ្វើឲ្យតារាសម្តែងស្រីរូបនេះនិងក្រុមគ្រួសាររន្ធត់ចិត្ត និងក្រៀមក្រំយ៉ាងខ្លាំង រហូតបាយមិននឹកទឹកក៏មិនស្រេកថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ឪពុករបស់នាង Kimberly បានទទួលមរណៈភាព កាលពីថ្ងៃទី​ ២៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ និងគោរពបូជា នៅថ្ងៃទី ០៣​​ខែ ធ្នូ ឆ្នាំ ២០១៦ នេះ ។ បន្ទាប់ពីឪពុកបាត់បង់ជិវិតនាង Kimberly បានធ្វើដំណើរទៅមហាសមុទ្រមួយដើម្បីផ្ញើរការនឹករលឹក និងបាចផ្កាចូលទៅក្នុងមហាសមុទ្រមួយ ព្រមទាំងធ្វើការស្រន់ឲ្យលោកឪពុកជាទីស្រលាញ់ទៅកាន់សុគតិភព ។

ទទ្ទឹមនឹងនេះដែរ តួស្រីនៅក្នុងរឿង "ស្នេហាអនឡាញ" រូបនេះក៏ថែមទាំងឆ្លៀតឱកាស ថ្លែងអំណរគុណដល់បងប្អូនអ្នកសិល្បៈទាំងអស់ និងមិត្តៗជិតដិត ព្រមទាំងអ្នកដែលបានចូលរួមនៅក្នុងពិធីបុណ្យសព្វឪពុករបស់នាងផងដែរ ៕




 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint Mark prin