CamNews

តារា 

ឃើញស្អាតចឹងតិចច្រឡំថាស្រី ការពិតកែភេទទេណា!

ព័ត៌មានកំសាន្ត ៖ ក្មេងស្រីដែលបានសម្តែងរឿងកំប្លែងដែលមានចំណងជើងថា "ព្រះតេជេគុណចេស 4G" កំពុងតែធ្វើឲ្យអ្នកនិយមលេងអិនធឺណិតឈ្លក់វង្វេងជាមួយនិងសម្រស់ខាងក្រៅរបស់នាងយ៉ាងខ្លាំង ព្រោះស្អាតមិនចាញ់នារីពិតៗនោះឡើយ ។ 

ក្មេងស្រីម្នាក់នេះត្រូវបានគេដឹងថា នាងមានឈ្មោះថា Rinrada Thurapan Yoshi Rinrada ហើយជាស្រីស្អាតប្រចាំប្រទេសថៃតែម្តង ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្មេងម្នាក់នេះមិនមែនជាមនុស្សស្រីទេ គឺជាប្រុសកែភេទនោះទេ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Rinrada គេជាមនុស្សប្រុសដែលកែភេទជាស្រី ហើយគេបានដឹងថា ពីដំបូងឡើយ Rinrada  កើតមកមានរូបមានរាងជាមនុស្សប្រុសតែនាងនៅតែជឿលើខ្លួនឯងថា នាងនឹងក្លាយជានារីយ៉ាងពិតប្រាកដនៅថ្ងៃណាមួយ ហើយពេលនេះនាងក៏បានសម្រេចបំណងប្រាថ្នារបស់ខ្លួនយ៉ាងពិតប្រាកដមែន ។

គួរបញ្ជាក់ឲ្យដឹងថា​ នាងមានឈ្មោះកាន់តែល្បីខ្លាំងក្រោយពីបានថតរឿង "ព្រះតេជេគុណចេស 4G" ដោយសារតែទេពកោសល្យសម្តែងនិង រូបរាងដ៏ស្រស់ស្អាតដូចនារីទូទៅ បូករួមទាំងសាច់សខ្ចី ក៏បានធ្វើឲ្យមិត្តយុវវ័យចាប់អារម្មណ៍នឹងកោតសរសើរមិនដាច់ពីមាត់ទាល់តែសោះ ប៉ុន្តែពួកគេក៏ស្លត់ចិត្តមិនស្ទើរដែរ ក្រោយពីបានដឹងថា នាងគ្រាន់តែនារីដែលធ្លាប់បានកែភេទ ព្រោះមិននឹកស្មាន ៕











ដោយ ៖ គន្ធា


ប្រភព ៖ IG