CamNews

តារា 

តារាចម្រៀងកូរ៉េ លោក Black Nut ត្រូវសន្តិសុខនាំចេញ ពីលើឆាក ព្រោះតែអាក្រាតហួសហេតុ

(កូរ៉េ)៖ តារាចម្រៀង hiphop កូរ៉េម្នាក់ ត្រូវបានសន្តិសុខទាញចេញ ពីលើឆាកយ៉ាងអាម៉ាស់ បន្ទាប់ពីរូបគេដោះសម្លៀកបំពាក់ចេញ ខណៈកំពុងសម្តែងនៅចំពោះ​មុខ ទស្សនិកជន ព្រោះតែភាពរប៉ិលរប៉ូចរបស់ខ្លួន។

Black Nut ត្រូវសម្តែង នៅក្នុងកម្មវិធី Yeoksa Inmul Festival នៅស្រុក Hongsung ខេត្ត Chungnam កាលពីថ្ងៃទី២ ដល់ទី៤ កញ្ញា កន្លងទៅថ្មីៗ​នេះ ស្រាប់តែកំពុងសម្តែង លើឆាកសុខៗ តារាចម្រៀងប្រុសរូបនេះ ដោះអាវចេញ និងទាញខោយ៉ាងអាក្រាត នៅចំពោះមុខទស្សនិកជន ដ៏ច្រើនកុះករតែម្តង ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង និយាយអ្វីលែងចេញ។

ដោយគ្មានភាពខ្មាស់អៀន Black Nut បានបង្ហោះរូបខ្លួនឯង លើគណ​នី Instagram ដែលគាត់ត្រូវសន្តិសុខ ទាញចេញពីលើឆាកតន្ត្រី ហើយតារាចម្រៀងប្រុសកូរ៉េរូបនេះ ថែមទាំងបញ្ជាក់ថា ខ្លួនមិនត្រូវបានគេចាប់អ្វីទេ គ្រាន់តែសន្តិសុខនាំគាត់ចេញ ដើម្បីកុំឲ្យទស្សនិកជនបញ្ចេញ ប្រតិកម្មប៉ុណ្ណោះ។

ការសម្តែងលើឆាកតន្ត្រី លក្ខណៈអាក្រាតកាយនេះ មិនមែនជាលើកដំបូងទេ ស​ម្រាប់ Black Nut ព្រោះកាលពីឆ្នាំមុន គេក៏ធ្លាប់ប្រព្រឹត្តខ្លួន សឹងតែបង្ហាញកេរ្តិ៍ខ្មាស អស់នៅមុខមហាជន ដូចគ្នានេះដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Black Nut