CamNews

ភាពយន្ត 

មកសើចសប្បាយជាមួយនឹងបិសាចឃ្យូតនៅក្នុងរឿង “បិសាចក្បាច់គុន” ឬ “Kung Fu Monster”

កំសាន្ត ៖ រឿងថ្មីដែលទើបនឹងមានចាក់បញ្ចាំងក្នុងរោងភាពយន្តសម្រាប់គ្រួសារមកទស្សនានៅថ្ងៃឈប់សម្រាកនេះគឺ “បិសាចក្បាច់គុន” ឬ “Kung Fu Monster” ដែលមានតួអង្គសត្វចម្លែកឃ្យូតបង្ហាញពីក្បាច់គុនកុងហ្វូធានាថានឹងធ្វើឲ្យអ្នកទស្សនាសើចចុកពោះជាមួយនឹងឈុតឆាកកំប្លែងដែលមាននៅក្នុងរឿងមួយនេះ។


តារាសម្ដែងហុងកុង Louis Koo ចូលរួមសហការជាមួយអ្នកដឹកនាំរឿងលោក Andrew Lau របស់រឿង "Legend of the Fist" សម្រាប់ភាពយន្ដវាយប្រហារបែបអភិនិហា "Kung Fu Monster"។ ភាពយន្ដនេះនិយាយពីសត្វចម្លែកមួយក្បាលរត់ភាសខ្លួនចេញពីព្រះបរមរាជវាំង ដែលត្រូវបានកោះហៅអស់គ្រូក្បាច់គុនល្បីៗគ្រប់ទិសទីដើម្បីរកសត្វចម្លែកនេះតាមព្រះរាជបញ្ជារបស់រាជវាំង។ តួសម្ដែងរួមមាន Cheney Chen និង Hayden Guo ពីភាពយន្ដភាគ "Tiny Times" ក៏ដូចជា Zhou Dongyu ដែលជាតួសម្ដែងក្នុងភាពយន្ដ "The Thousand Faces of Dunjia"។ អញ្ចឹងតោះមកមើលថាភាពយន្ដ "Kung Fu Monster" នេះនឹងនាំមកនូវទស្សនីយភាពបែបណាជូនអ្នកទស្សនាដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។


ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article