CamNews

តារា 

នាង pancake បញ្ចេញទឹកមុខស្អុយ ក្រោយឈរនៅក្រោមកំដៅថ្ងៃយូរពេក

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ នាង pancake បានទទួលថតខ្សែភាពយន្តថ្មីមួយឲ្យប៉ុស្តិ៍ទូរទស្សន៍ True4u របស់ប្រទេសថៃ ប៉ុន្តែចំពោះពេលវេលាដែលកំពុងតែថតរឿងនោះ អាកាសធាតុហាក់បីដូចជាមិនអំណោយផលទាល់តែសោះ​ ។ 

ដោយសារតែតម្រូវការអាកាសធាតុ មិនមានអំណោយផលបានធ្វើឲ្យនាង pancake ភ័យព្រួយជាមួយនិង រូបសម្រស់នាង ហើយបញ្ចេញទឹកមុខស្អុយ ក្រោយឈរនៅក្រោមកំដៅថ្ងៃយូរពេក ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងសាច់រឿងថ្មីនេះ បានជ្រើសរើសទីកន្លែងដើម្បីចូលរួមថតជាច្រើនប្រទេស ដែលមានដូចជា ប្រទេសអឺរ៉ុប អាល្លឺម៉ង់ និង អូទ្រីស រីឯចំណែកការហោះហើរ និងការចំណាយពេលថតខ្សែភាពយន្តវិញ ត្រូវប្រើពេលវេលាដល់ទៅ ១២ ម៉ោងឯណោះ ។ ហើយត្រូវប្រឈមមុខជាមួយនិង អាកាសធាតុក្តៅផង ភ្លៀងផង និងឧបសគ្គជាច្រើនទៀត ប៉ុន្តែនាង pancake នៅតែមិនមានការត្អូញត្អែរអ្វីនោះទេ គ្រាន់តែធ្វើមុខស្អុយបន្តិចប៉ុណ្ណោះ ។ 

តែទោះបីជាយ៉ាងណាក៍ដោយ អាចនិយាយបានថា នាង pancake គឺជាតារាស្រីម្នាក់ដែលមានចិត្តអំនត់និង ជាមនុស្សដែលមានទំនួសខុសត្រូវចំពោះការងារដែលខ្លួនបានទទួល ពិតជាតារាគំរូដែលគួរឲ្យសរសើរមែន ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pancake