CamNews

តារា 

តារាសម្តែងថៃនាង Janie Tien Phosuwan កំពុងពពោះកូនដំបូង?

ថៃ ៖ ថ្មីៗនេះតារាសម្តែងស្រីនាង Janie Thienphosuwan បានចូលរួមនៅក្នុងកម្មវិធីមួយ ព្រមទាំងត្រូវមហាជនសាកសួរអំពីកូន បន្ទាប់ពីរៀបការជាមួយនិងលោក Mickey Allapach Na Pombhejara អស់រយៈពេលជាច្រើនខែ ។ 

មូលហេតុដែលធ្វើឲ្យមហាជនមានការសង្ស័យដោយសារតែ នាង Janie Tien Phosuwan មិនសូវបង្ហោះរូបថតហាត់ប្រាណញឹកញាប់ដូចកាលពីមុន ដូច្នេះហើយទើបហ្វេនៗគិតថា នាងកំពុងតែត្រៀមខ្លួនសម្រាប់ពពោះកូនរបស់នាង ។ 

នៅក្នុងកិច្ចសម្ភាស៍មួយ នាង Janie Tien Phosuwan បាននិយាយថា នាងនឹងប្រាប់ទៅដល់មហាជនប្រសិនបើមានដំណឹងល្អនោះពិតមែន ។ តួស្រីក្នុងរឿង "ភ្លើងបុណ្យ" រូបនេះបន្ថែមទៀតថា នាងទៅហាត់ប្រាណដូចសព្វដង ប៉ុន្តែមិនសូវបានបង្ហោះរូបប៉ុន្មាននោះទេ ព្រោះមមាញឹកពេក ។ 

តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះបន្ថែមទៀតថា ប្រសិនបើនាងមានកូនពិតមែនវាជារឿងល្អ ព្រោះនាងស្រលាញ់ក្មេងៗខ្លាំងណាស់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ kapook


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara