CamNews

តារា 

ហេតុអ្វីបានជា នាយ ចឹម ត្រូវប៉ូលីសចាប់បែបនេះ?

ព័ត៌មានកំសាន្ត ៖ តារាល្បីទាំងវ័យក្មេង លោកអ្នកពិតជាស្គាល់ហើយតារាកំប្លែងដែលកំពុងតែល្បីល្បាញខ្លាំង ក្នុងក្រុមនាយពាក់មី របស់ស្ថានីយ៍ទូរទស្សន៍ CTN គឺនាយចឹម ដែលឥឡូវនេះទទួលការគាំទ្រគ្រប់ទិសទីពីសំណាក់ក្រុមអ្នកគាំទ្រ ។

នាយចឹមក្រៅពីកំប្លែង គាត់បានបង្ហាញមុខច្រើនក្នុងខ្សែភាពយន្តមិនតែប៉ុណ្ណោះយើងក៏ឃើញដែរថា នាយចឺម ច្រៀងចំរៀងក៏ពិរោះថែមទៀត ពូកែខាងស្រែកបែបតុងខ្ពស់ៗ ។ ហើយគ្រប់ចំរៀងរបស់នាយចឹមបានទទួលការគាំទ្រខ្លាំងផងដែរ។

តែអ្វីដែលភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម Facebook នោះគឺថា រូបថតរបស់នាយចឹមដែលគាត់ថត MV បទថ្មីដែលមានចំណងជើងថា លង់ស្នេហ៍អ្នកគ្រូ ដែលដើរជាតួចិត្តអាក្រក់និងកំប្លែង ត្រូវបានគេប៉ូលីសចាប់គាត់ ។

ប៉ុន្តែសូមបញ្ជាក់ឲ្យដឹងថា រូបនេះគ្រាន់តែជាការថត MV ថ្មីរបស់ នាយ ចឹម តែប៉ុណ្ណោះ ៕






ដោយ​ ៖ គន្ធា


ប្រភព ៖ FB


Tags: Joerm