CamNews

កំសាន្ត 

តារាប្រុស James Jirayu ផ្លាស់រសជាតិថ្មី ចាប់ដៃគូសម្ដែងជាមួយតារាស្រីស្រស់ស្អាតម្នាក់នេះ ក្នុងខ្សែភាពយ

យោងតាមព័ត៌មាន Dara Daily លោក James Jirayu នឹងសម្ដែងជាមួយតារាស្រីសិស្សប្អូនរបស់លោក គឺកញ្ញា Gina Yeena នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Pitsawart Kartagame”។



នេះជាលើកទីមួយហើយ ដែលលោក James Jirayu សម្ដែងជាដៃគូ ជាមួយតារាស្រីវ័យក្មេងជាងខ្លួនបែបនេះ ។

ប្រភពដដែលបន្ថែមថា ខ្សែភាពយន្ដភាគថ្មីនេះ នឹងផលិតដោយ Mam Thitima ដែលជាផលិតករនៃខ្សែភាពយន្ដភាគដ៏ពេញនិយមរឿង “Klin Kasalong” ។



បណ្ដាអ្នកគាំទ្រ ពិតជាសប្បាយចិត្ដខ្លាំងណាស់ ដែលបានលឺដំណឹង ពីខ្សែភាពយន្ដភាគថ្មី ជាមួយដៃគូសម្ដែងថ្មីបែបនេះ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate