CamNews

តារា 

មហាជន និងអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញរូបភាព កញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង ថៃ អតិជ

កាលពីពេលថ្មីៗនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង ក្រោយពីឃើញរូបភាពជាច្រើនសន្លឹក បង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់តារាចម្រៀងវ័យក្មេង ម្ចាស់បទ "គ្រាស្នេហ៍" ថៃ អតិជាតិបុត្រ បានបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយ ស្រីស្រស់ ដួងម៉ានិច ដែលជាស្នេហាខុសជំនាន់។



រូបភាពជាច្រើនសន្លឹក បានលេចឡើង ក្រោយពីពួកគេបានបង្ហាញមុខក្នុងការដំណើរកម្សាន្តរួមគ្នា មួយនៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយស្រីស្រស់ ដួង ម៉ានិច តែងពោលពាក្យឯកាខ្លាំង ប៉ុន្តែមិនបានមួយថ្ងៃផង ស្រាប់តែលេចមុខតារាចម្រៀងវ័យក្មេង ស្រស់សង្ហាថៃ អតិជាតិបុត្រ ពីដំណើរកម្សាន្តបែបផ្អែមល្ហែម ទាំងការជិះឧបករណ៍កម្សាន្ត ការលេងកីឡា ពិសេសការទទួលទានអាហារបែបគូស្នេហ៍រ៉ូមែនទិក ដែលធ្វើឲ្យអ្នកគាំទ្រពួកគេចាប់អារម្មណ៍ខ្លាំង។



ទោះបីជាយ៉ាងណា នៅតែមិនទាន់អាចដឹងច្បាស់ពីទំនាក់ទំនងតារាសម្តែង និងតារាចម្រៀងរូបនេះ បាននៅឡើយទេ ប៉ុន្តែតាមរយៈសក​ម្មភាពពួកគេហាក់ស៊ីសង្វាក់ និងអារម្មណ៍ដូចគ្នាច្រើន ទាំងការនិយាយស្តី ដែលស្ថិតនៅក្នុងការ Live ផ្ទាល់របស់តារាចម្រៀង ថៃ អតិជាតិបុត្រ ក៏បានបង្ហើសំនៀងបទចម្រៀង ដែលបង្កប់ដោយអត្ថន័យស្នេហាជ្រាលជ្រៅ បើទោះបីជាមានវ័យខុសគ្នាខ្លះក៏ដោយ៕












 

អត្ថបទ៖ ចំរើន