CamNews

តារា 

កញ្ញា ធី សុវណ្ណថា បង្អួតខ្ទង់ច្រមុះដែលទើបវះកាត់ ក្រោយចេញថ្លែផ្កា គ្រាន់បើជាងមុន

ព័ត៌មានកំសាន្ត ៖ ក្រោយល្បីថា អ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានចាកចេញពីប្រទេសកម្ពុជា​ ដើម្បីទៅវះកាត់ថែសម្ជស្សនៅឯប្រទេសកូរ៉េ ពេលនេះកញ្ញាបានបង្ហាញឲ្យឃើញពីលទ្ធផលខ្លះៗដែលនាងទទួលបានបន្ទាប់ពីវះកាត់កែសម្ជស្ស ។​

ដោយយោងតាមការបង្ហោះរបស់ កញ្ញា ធី សុវណ្ណថា កាលពីប៉ុន្មានម៉ោងមុននេះបានឲ្យដឹងថា ខ្ទង់ច្រមុះដែលទើបវះកាត់របស់នាងពេលនេះបានចេញថ្លែផ្កា គ្រាន់បើជាងមុន បន្ទាប់ពីរូបនាងហាក់នៅមិនទាន់ចង់បញ្ចេញមុខទាំងស្រុងឲ្យមើលនោះទេ តែបញ្ចេញឲ្យមហាជនបានឃើញម្តងៗសិន ។ ហើយនៅចាំអីទៀត ទៅទស្សនារូបថតនៅខាងក្រោមរបស់  កញ្ញា ធី សុវណ្ណថា នៅខាងក្រោមទាំងអស់គ្នា ៕


នេះគឺជារូបថតដែល  កញ្ញា ធី សុវណ្ណថា ទើបវះកាត់កែសម្ជស្ស 




ហើយនេះគឺជារូបពេលមិនទាន់វះកាត់កែសម្ជស្សនៅឯប្រទេសកូរ៉េ




ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Thy sovantha