CamNews

កំសាន្ត 

ល្បីថាផលិតកម្ម “Praomook” ផលិតខ្សែភាពយន្ដបែបស្រមើស្រមៃ ដែលមានការចូលរួមសម្ដែងពីតារាល្បីទាំងពីររូបនេះ

ប្រសិនបើលោកអ្នកស្រលាញ់គាំទ្រផលិតកម្ម “Praomook” លោកអ្នកពិតជាមិនខកខានខ្សែភាពយន្ដបែបស្រមើស្រមៃរឿង “Yomathut Kub Poot Sao”នេះនោះទេ ។ យោងតាមប្រភពមួយ ផលិតកម្មភាពយន្ដបែបស្នេហានេះ កំពុងផលិតខ្សែភាពយន្ដថ្មីនេះ ។



មិនតែប៉ុណ្ណោះ ខ្សែភាពនេះ មានការចូលរួមសម្ដែងដោយតារាប្រុសរូបសង្ហារលោក August Vachiravit និងតារាស្រីប្រកបដោយទេពកោសល្យសម្ដែងកញ្ញា Eye Kamolned ។ តារាភាពយន្ដទាំងពីររូបនេះ ធ្លាប់សម្ដែងរួមគ្នា ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Notification The Series” កាលពីឆ្នាំ ២០១៨ ។ នេះជាលើកទី ២ ហើយ ដែលពួកគេសម្ដែងរួមគ្នា ។



នៅក្នុងខ្សែភាពយន្ដនេះ លោក August Vachiravit សម្ដែងជាតួអង្គខ្មោចប្រុសរូបសង្ហារ ខណៈដែលកញ្ញា Eye Kamolned សម្ដែងជាខ្មោចស្រីរូបស្រស់ ។ តើប្រិយមិត្ដ កំពុងរង់ចាំទស្សនា ខ្សែភាពយន្ដថ្មីនេះមែនទេ ?



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate