CamNews

ភាពយន្ត 

War for the Planet of the Apes វគ្គចុងក្រោយនៅស៊េរីរឿងសង្គ្រាមរវាងមនុស្ស និងសត្វស្វា

កំសាន្ត ៖ រឿងនិយាយពីសង្គ្រាមស្វាឳ និងមនុស្សដែលរកចំណូលបានយ៉ាងច្រើន កំពុងមានចាក់បញ្ចាំងហើយនៅក្នុងរោងភាពយន្តហើយ!

បន្ទាប់ពីជោគជ័យ និងការគាំទ្រសម្រាប់ភាពយន្តទាំងពីរវគ្គកន្លងមកគឺ "Rise of the Planet of the Apes" និង "Dawn of the Planet of the Apes" កម្រងរឿងនិយាយពីសង្គ្រាមរវាងស្វាឪ និងមនុស្សបានត្រលប់មកវិញហើយជាមួយវគ្គថ្មីដែលមានចំណងជើងថា "War for the Planet of the Apes"។



ក្នុងវគ្គទីបីនេះ Caesar និងកូនចៅស្វាឳទាំងអស់ត្រូវបង្ខំចិត្តធ្លាក់ក្នុងជម្លោះដ៏គ្រោះថ្នាក់ ជាមួយកងទ័ពមនុស្សដែលដឹកនាំដោយវរសេនីយឯកដ៏ព្រៃផ្សៃម្នាក់ មិនយូរប៉ុន្មានកូនចៅស្វាទទួលបរាជ័យ តែ Caesar ខំប្រយុទ្ធតតាំងដើម្បីសងសឹកឱ្យពូជរបស់ខ្លួនវិញ។ ទីបំផុត Caesar និងវរសេនីយឯកក៏ត្រូវប៉ះគ្នាផ្ទាល់ក្នុងសមរភូមិដ៏ក្តៅគគុក ដែលនឹងកំណត់វាសនានៃពូជសាសន៍ទាំងពីរ ក៏ដូចជាអនាគតនៃភពផែនដីទាំងមូល។



“War For The Planet of The Apes” ដឹកនាំរឿងដោយលោក Matt Reeves (ដឹកនាំទាំងពីរវគ្គនៃកម្រងរឿងនេះ) ជាមួយនឹងវត្តមានតារាសម្តែងដូចជា Andy Serkis (សម្តែងក្នុងរឿង “The Lord of the Rings” និង “King Kong” 2005) ដែលបញ្ចូលសម្លេងឲ្យតួមេស្វាឳ Caesar តារាសម្តែងទទួលពាន់រង្វាន់លោក Woody Harrelson (សម្តែងក្នុងកម្រងរឿង “Hunger Games” ដែលដើរតួជាវរសេនីយឯកចិត្តព្រៃផ្សៃ និងតួកុនល្បីៗជាច្រើននាក់ទៀត។​​ ពេលកំពុងទស្សនា កុំភ្លេចរកតួអង្គស្វាដែល cute ជាងគេផងណា!​​

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។



ដោយ ​៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article War for the Planet of the Apes