CamNews

កំសាន្ត 

មកស្គាល់ តារាប្រុសរូបសង្ហារ ពហុជំនាញទាំងបីរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3

ខាងក្រោមនេះ គឺជាតារាប្រុសវ័យក្មេងរូបសង្ហារ ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ដែលមានជំនាញច្រើន គួរឱ្យកោតសរសើរ ។

លោក Kongthap Peak



តាមរយៈការសម្ដែងរបស់លោក នៅក្នុងខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” លោក Kongthap Peak វ័យ ២០ ឆ្នាំ បានក្លាយជាតារាប្រុសដ៏មានប្រជាប្រិយភាពបំផុត ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ មិនតែប៉ុណ្ណោះ លោកបាននិពន្ធទំនុកច្រៀងបទ “Promise You” និងបទ  “Every Minute” ដែលជាបទចម្រៀង OST នៅក្នុងរឿង “Dare to Love: Hai Ruk Pipaksa” ។ ជាពិសេសនោះ លោកច្រៀងចម្រៀងទាំងពីរបទនេះ បានយ៉ាងពិរោះទៀតផង ។

លោក Ryu Vachirawich



លោក Ryu Vachirawich លេងកីឡាតាំងពីលោក មានអាយុ ៨ ឆ្នាំ ។ លោកជាកីឡាករវាយ Tennis យ៉ាងស្ទាត់ជំនាញមួយរូប ។ មិនតែប៉ុណ្ណោះ លោកក៏ជាសមាជិកមួយរូបនៃក្រុមក្មេងប្រុសដ៏មានប្រជាប្រិយភាព ‘9 by 9’ ផងដែរ ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ ខ្សែភាពយន្ដរបស់លោករឿង “May December Romance” ដែលលោកសម្ដែងជាមួយកញ្ញា Yam Matira នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។

លោក Fluke Pongsapat



តារាប្រុសរូបសង្ហារវ័យ ២៤ ឆ្នាំ បានបង្ហាញខ្លួននៅភាគបញ្ចប់នៃរឿង “Ruk Nirun Juntra” ហើយបានឆក់យកបេះដូងអ្នកទស្សនាឱ្យស្លង់អារម្មណ៍ ។ លោកសម្ដែងជាតួអង្គកូនប្រុសរបស់លោក Ken Theeradeth នៅក្នុងខ្សែភាពយន្ដថ្មីនេះ ។ ពេលនៅក្មេង លោក Fluke Pongsapat ជាកីឡាករហែលទឹក និងតេក្វាន់ដូរ នៅសាលារបស់លោក ។ លោកបានឈ្នះមេដាយសម្រិត នៅការប្រកួតក្បាច់គុនតេក្វាន់ដូរថ្នាក់ជាតិ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate