CamNews

ភាពយន្ត 

ភាពយន្ត Sex 3D បានធ្វើការបំបែកឯកតកម្មអន្តរជាតិ

ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងរបស់ការបញ្ចាំងភាពយន្ត Sex 3D បានទទួលប្រាក់
ចំណូល2,78លាន ដុល្លា Hong Kong (360.000 USD) ផុតឆ្ងាយពីតំលៃ 340.000USD
របស់Avatar ដែលជាភាពយន្តទទួលបានឯកតកម្មកកាលពីមុន។ ក្នុងរយៈពេល 7 ថ្ងៃ
សំរាប់ការចាក់បញ្ចាំងភាពយន្ត Sex 3D ដែលមានចំណងជើងថា Sex and Zen: Extreme
Ecstasy ទទួលបានប្រាក់ចំណូល 17លានដុល្លា Hong Kong (2,2 លានដុលា្លអាមេរិច )។
តាមកាសែត The Sun​បានឲ្យដឹងថា​ទស្សនិកជនពីគ្រប់ជាន់ថ្នាក់បាន បបួលគ្នាយ៉ាង
កុះករមករោងចក្រភាពយន្ត Hong Kong ដើម្បីមើលភាពយន្តនេះ។ភាពយន្ត Sex 3D
លើកដំបូង លើពិភពលោកនេះ ធ្វើឲ្យអ្នកដឹកនាំរឿងពេញចិត្តយ៉ាងខ្លាំងចំពោះ ប្រាក់
ចំណូលដែលបានបំបែកឯកតកម្ម បើប្រៀបធៀបជាមួយភាពយន្ត 3Dទាំងអស់ដែល
បាន ផលិតពីមុនមក។



ខ្សែភាពយន្ត Sex 3D ដែលចំណាយប្រាក់ផលិតអស់ចំនួន 3,2លាន USD នេះមាន
video clip អាក្រាត និងរួមភេទជាច្រើន ដូច្នេះនៅពេលចុះបញ្ចាំង នៅប្រទេសខ្លះ
គេបានកាត់វាចោល។

រូបភាពតួឯកស្រីជនជាតិជប៉ុន ឈ្មោះ Saori Hara


សាច់រឿងនេះគឺផ្អែកទៅលើរឿងបុរាណ2គឺ The Carnal Prayer Mat ដែលកើតឡើង
នៅសម័យរដ្ឋកាលមិញ។ ភាពយន្តនេះរៀបរាប់អំពីយុវជនម្នាក់ ចេះតែចូលចិត្តលេង
កំសាន្ត និងភាពសប្បាយរីកក្នុងការរួមភេទ។ ប៉ុន្តែទីចុងក្រោយ គាត់ក៏បានភ្ញាក់ខ្លូន
ដឹងថាប្រពន្ធចាស់ទើបជា​ស្នេហារពិតប្រាកដរបស់ខ្លួន។ Sex 3D ដែលមានចំណងជើង
ថា Sex and Zen នេះត្រូវបានធ្វើឡើងវិញ ចេញពីភាពយន្ត ដែលមានឈ្មោះដូចគ្នា ហើយធ្លាប់បានផលិតនៅឆ្នាំ1991។

ខាងក្រោមនេះគឺពត៌មាន និងរូបភាពខ្លះរបស់រឿង៖
អ្នកដឹកនាំរឿង: Suen Laap-Gei
សាច់រឿង: Stephen Shiu Yeuk-Yuen
អ្នកផលិត: Stephen Shiu Yeuk-Yuen
តួអង្គ: Hara Saori, Tony Ho Wah-Chiu, Vonnie Lui Hoi-Yan, Suo Yukiko, Hayama Go, Lan Yan, Chen Chiu-Ping

ក្រុមហ៊ុនផលិត: One Dollar Production, Ltd




(ដោយ៖ មិនា)

Tags: