CamNews

តារា 

Beckham មានគំរោងទិញឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន

តាមការអោយដឹងពីមិត្តភក្តិដែលស្និទ្ធស្នាលនឹងគ្រួសាររបស់កីឡាករ Beckham អាយុ 35 ឆ្នាំរូបនេះបានអោយដឹងថាគ្រួសារ Beckham កំពុងតែអោយគេសាងសងព្រលានយន្តហោះ
មួយនៅក្នុងភូមិគ្រិះ Beckingham របស់ពួកគេនៅឯ Herts ក្នុងប្រទេសអង់គ្លេស ដែលនេះ
បញ្ជាក់ថាពួកគេមានគំរោងនឹងទិញ ឧទ្ធម្ភាគចក្រ នៅពេលដែលពួកគេសំរេចចិត្តថានឹង
រស់នៅជាអចិន្ត្រៃក្នុងប្រទេស អង់គ្លេស ។
Beckingham អង្គុយមើលការប្រកួតបាល់បោះ នាថ្ងៃ ទី 20 មេសា កន្លងទៅ
ប្រភព People បានអោយដឹងថាគ្រួសារ Becks និង Vic នឹងវិលពីរដ្ឋ Los Angeles សហរដ្ឋ
អាមេរិច មករស់នៅក្នុងប្រទេស អង់គ្លេស វិញ នៅចុងឆ្នាំនេះ ។ ហើយពួកគេកំពុងតែមាន
បំណងចង់ទិញ ឧទ្ធម្ភាគចក្រ ដើម្បីជូនកូនទៅសាលារៀន ព្រោះសព្វថ្ងៃពេលដែលជូនកូន
ទាំងបី របស់ ពួកគេទៅម្តងៗត្រូវចំណាយពេលយ៉ាងតិចជាងមួយម៉ោងទើបរួចរាល់ដោយ
សារតែបញ្ហាការស្ចះចរាចរ បើធៀបជាមួយ ឧទ្ធម្ភាគចក្រ ចំណាយតែ 10 នាទីប៉ុណ្ណោះ ។

ចំពោះការទិញ ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមិនមានការពិបាកចំពោះកីឡាកររូបនេះឡើយ ព្រោះ
Beckham សព្វថ្ងៃគឺជាកីឡាករខាងខ្សែរបំរើដ៏សំខាន់របស់ LA Galaxy ជាពិសេសក៏ធ្លាប់មាន
ឈ្មោះក្នុងបញ្ជីរកីឡាករដែលមានទ្រព្យសម្បត្តិច្រើនជាងគេរបស់ទស្សនាវដ្តី Forbes
ផងដែរ ដែល កាលពីឆ្នាំទៅ កីឡាកររូបនេះរកចំណូលបាន 24 លាន អឺរ៉ូ ពីការផ្សព្វផ្សាយ
ពាណិជ្ជកម្មអោយក្រុមហ៊ុន Pepsi និង Electronic Arts ។

សមាជិកគ្រួសារ របស់ កីឡាករ Beckingham

ហើយតាមការព្យាករណ៍របស់ទស្សនាវដ្តីដដែលបានអោយដឹងថា ក្រុម បាល់ទាត់ MU គឺជាក្រុមបាល់ទាត់ ដែលមានជាងគេលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណជា 1,12ពាន់លានអឺរ៉ូ គឺនៅលំដាប់លើ Real Madrid (900 លានអឺរ៉ូ) Arsenal (700 លានអឺរ៉ូ) ៕
ដោយ៖រដ្ឋា

Tags: