វីរបុរសម្នាក់ ក្នុងចំណោមកំពូលវីរបុរសប្រចាំ Marvel Universe ត្រឡប់មកវិញហើយ!
ក្នុងខែនេះ Marvel Studio ដ៏ល្បីបានបញ្ចេញវីរបុរសរបស់ខ្លួនគឺមនុស្សពីងពាង ឬ Spider-Man ក្នុងភាពយន្តថ្មីដែលមានចំនងជើងថា “Spider-Man: Homecoming”។ មានវត្តមានថ្មីៗ ជាពិសេសតួអង្គ Peter Parker ដែលដើរតួដោយតារាសម្តែង Tom Holland ហើយកាលពីថ្មីៗកន្លងទៅនេះ គាត់ក៏បានផ្ញើរសារស្វាគមន៏ជាពិសេសមកកាន់ហ្វេនរបស់គាត់ក្នុងប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីការបង្ហាញខ្លួនមួយភ្លែត ដែលនាំឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកទស្សនា ក្នុងរឿង “Captain America: Civil War” បុរសវ័យក្មេង Peter Parker ក៏បានត្រឡប់មកផ្ទះវិញ ប៉ុន្តែក៏នៅក្រោមការឃ្លាំមើលពីអ្នកបង្ហាត់បង្ហាញគឺលោក Tony Stark (Iron Man) ផងដែរ ព្រោះវីរបុរសប្រើសំណាញ់ពីងពាងរូបនេះ ចូលចិត្តកូរណាស់។ Peter ព្យាយាមរស់នៅដោយជីវិតសាមញ្ញទៅហើយ ប៉ុន្តែនៅពេលដែលតួរចិត្តអាក្រក់ឈ្មោះ Vulture លេចមុខភ្លាម ធ្វើឲ្យ Peter ទ្រាំមិនបានក៏ពាក់ឈុតវីរបុរសពីងពាងម្តងទៀត ដើម្បីការពារមនុស្សដែលគេស្រលាញ់ពីពួកចិត្តអាក្រក់ ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺឈុត Spider-Man ថ្មីតែម្តង! ហ្វេនប្រាកដជាដឹងថាឈុតនេះ ផលិតដោយ Tony Stark ពោលគឺពូ Iron Man ផ្ទាល់ដៃ ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗទៀតផង។
“Spider-Man: Homecoming” ដែលដឹកនាំដោយលោក Jon Watts (ផលិតកររឿង “Clown”) មានចំណុចភ្ញាក់ផ្អើលជាច្រើនទៀតសម្រាប់ហ្វេន ដែលនឹងមិនធ្វើឲ្យខកបំណងឡើយ។
សង្ខេបរឿង: Peter Parker វ័យក្មេងឬមនុស្សពីងពាង (ឈ្មោះដើម Tom Holland) ដែលធ្វើឱ្យទស្សនិកជន ភ្ញាក់ផ្អើលក្នុងការសម្តែងលើកដំបូងក្នុងរឿង កាពីទែនអាមេរិកៈ សង្គ្រាមស៊ីវិល ចាប់ផ្តើមបន្តដំណើរក្នុងសមាសភាពថ្មី ក្នុងនាមជាកំពូលវីរបុរសតោងសំណាញ់ពីងពាងក្នុងរឿង មនុស្សពីងពាង Spider-Man: Homecoming។ ដោយរំភើបនឹងបទពិសោធន៍ក្នុងភាពយន្ត Avengers តួអង្គក្រមិចក្រមើម Peter រូបនេះក៏ត្រឡប់មកផ្ទះវិញ ជាកន្លែងដែលគេរស់នៅជាមួយម្តាយមីង May (ឈ្មោះដើម Marisa Tomei) ក្រោមក្រសែភ្នែករបស់គ្រូតម្រង់ផ្លូវ Tony Stark (ឈ្មោះដើម Robert Downey, Jr.)។ Peter ព្យាយាមប្រកាន់ខ្ជាប់ទម្លាប់ប្រចាំថ្ងៃជាធម្មតារបស់ខ្លួនវិញ បន្លប់ចិត្តដោយការ គិតថាខ្លួនមិនត្រឹមជាមនុស្សពីងពាងដ៏រួសរាយម្នាក់ក្នុងសង្កាត់ទេ ប៉ុន្តែក្រោយលេចមុខឧក្រិដ្ឋជនថ្មី Vulture (ឈ្មោះដើម Michael Keaton) អ្វីៗគ្រប់យ៉ាងដែល Peter ចាត់ទុកថាមានសារៈសំខាន់បំផុត នឹងត្រូវរងការគម្រាមកំហែង។
រឿង Spider-Man: Homecoming បានធ្វើការសម្ភោធចាក់បញ្ចាំងក្នុងរោងភាពយន្ត Major Cineplax ការពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៥:០០នាទីយប់ និងរោងភាពយន្តលេជេនទួលគោក នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០នាទីយប់ ដែលមានវត្តមានភ្ញៀវកិត្តិយស និងហ្វេនជាច្រើនទៀតផងដែរ។ ទស្សនិកជនបានសរសើរមិនដាច់ពីមាត់ថាពិតជា ល្អមើលណាស់ ជាពិសេសត្រង់ភាពកំភ្លុកកំប្លែករបស់តួរអង្គ Spider-Man នឹងតែម្តង មិនតែប៉ុណ្ណោះមានឈុតឆាកពិសេសៗជាច្រើនទៀតផងដែរ។
ដើម្បីជ្រាបច្បាស់ និងទទួលបានអារម្មណ៍រន្ធត់ញាប់ញរ កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នេះជា 2D, 3D, 4DX និង ATMOS។
ទស្សនា Trailer នៅទីនេះ
Trailer 1
Trailer 2
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited