CamNews

តារា 

ជាការពិតទេ ដែលតួឯកប្រុសក្នុងរឿង “កូនប្រសាររាជវង្ស” មានសង្សារសំណព្វចិត្ត ស្អាតដល់ម្លឹង?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃដែលកំពុងតែល្បីឈ្មោះខ្លាំងទាំងក្នុងនិងក្រៅ ហើយក៏គ្រងដំណែងតួឯកជាច្រើនរឿងមកដែរ គឺលោក Tanawat Wattanaputi ដែលជាតួឯកប្រុសក្នុងរឿង “កូនប្រសាររាជវង្ស”​ និងរឿងជាច្រើនទៀត ពេលនេះកំពុងតែត្រៀមថតរឿងថ្មីមួយទៀតហើយ ជាមួយនិងនាង Nittha Jirayungyurn ដែលជាស្រីស្អាតមួយរូបនៅក្នុងប្រទេសថៃ ។ 

តារាប្រុសស្រីរូបសង្ហានិងគួរឲ្យស្រលាញ់ត្រូវបានអ្នកនិពន្ធចាប់ដៃគូឲ្យដើរតួឯកជាមួយគ្នាជាច្រើនរឿងណាស់មកហើយ ដោយសារតែការសម្តែងដ៏ល្អឥតខ្ចោះរបស់ នាង Nittha Jirayungyurn និងលោក Tanawat Wattanaputi ទើបធ្វើឲ្យសាច់រឿងកាន់តែល្អមើល រហូតមហាជនយល់ច្រឡំថា អ្នកទាំង ២ គឺជាគូស្នេហ៍ពិតប្រាកដថែមទៀតផង ។ 

តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះតារាប្រុសស្រីមួយគូនេះ គិតថាពួកគាត់សាកសមជាមួយគ្នា? 







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar