CamNews

តារា 

មូល សុវណ្ណគិរី ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល ក្រោយ​ធ្លាយ​រូប​ថត គេ​បាញ់​សម្លាប់

ភ្នំពេញ៖ តារាចម្រៀង និងជាតារាសម្តែង បុរសសង្ហា លោក មូល សុណ្ណគិរី ថ្មីៗនេះ បានធ្វើឲ្យមហាជន ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមាន អ្នកលេងបណ្តាញទំនាក់ទំនងសង្គម Facebook យករូប របស់លោកជាច្រើនមកបង្ហោះ ព្រោងព្រាត ដោយរូបទាំងអស់នោះ បានបង្ហាញឲ្យឃើញថា លោកត្រូវបានគេបាញ់ប្រហារ សន្លប់ស្តូកស្តឹង នៅលើថ្លុកឈាម ដោយមិនដឹងពីមូលហេតុ ច្បាស់លាស់ឡើយ ។

រូបថតជាច្រើនសន្លឹក របស់តារាសម្តែង លោក មូល សុវណ្ណគិរី ត្រូវបានគេយកមកបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានសរបញ្ជាក់ឲ្យឃើញថា លោកត្រូវបានគេបាញ់ប្រហារ រងរបួសយ៉ាងដំណំដួលសន្លប់ នៅក្នុងថ្លុកឈាម កណ្តាលផ្លូវ ដែលនៅក្នុងនោះ អ្នកដែលយករូបរបស់លោក បង្ហោះថែមទាំងបានសរសេរសារយ៉ាងខ្លីថា «សូមចូលរួមសោកស្តាយ ចំពោះតារាសម្តែងម្នាក់ ដែលត្រូវគេបាញ់សម្លាប់ កាលពីវេលាម៉ោង៣...» ។

បើទោះជា តាមរយៈរូបថតនោះ បានសរបញ្ជាក់ឲ្យឃើញថា តារាសម្តែង មូល សុវណ្ណគិរី បានដេកសន្លប់ ដោយសារតែត្រូវគេបាញ់ប្រហារក៏ដោយ ប៉ុន្តែនៅមិនទាន់មានប្រភពណាមួយ អះអាង ដឹងច្បាស់ទេថា វាជារឿងពិតឬ គ្រាន់តែជាឈុតសម្តែងនៅក្នុងរឿងអ្វីមួយនោះទេ ខណៈគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងទៅ លោក សុវណ្ណគិរី ដើម្បីសាកសួរបានទេ នៅព្រឹថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh