CamNews

ភាពយន្ត 

ក្រុមយុវជនស្រាវជ្រាវវិញ្ញាណខ្មោចមួយក្រុមបានប្រើវិទ្យុដើម្បីអន្ទងព្រលឹងខ្មោចក្នុងរឿង“វិទ្យុហៅខ្មោច 0.

ដូចដែលយើងបានធ្លាប់ដឹងមកហើយថាព្រលឹងខ្មោចតែងតែមាននៅគ្រប់ទីកន្លែងទោះបីជាយើងមើលមិនឃើញក៏ដោយ វាជាពាក្យដែលចាស់ៗបាននិយាយពោលមកតៗគ្នា។ នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះមានខ្សែភាពយន្តបែបរន្ធត់ថ្មីពីប្រទេសកូរ៉េខាងត្បូង “វិទ្យុហៅខ្មោច 0.0 MHz” ដែលនិយាយអំពីការរុករកស្រាវជ្រាវរបស់សិស្សដែលធ្វើការស្រៀវទៅលើផ្នែកព្រលឹងវិញ្ញាណនេះ។


ពួកគេបានធ្វើដំណើរទៅកាន់ផ្ទះដែលត្រូវបានបោះបង់ជាយូរហើយធ្វើការដកពិសោធន៍ ដោយប្រើរលកសម្លេងវិទ្យុដើម្បីអន្ទងព្រលឹងខ្មោចទាំងនោះមក។ តែជាអកុសលក៏បានអន្ទងចំព្រលឹងខ្មោចសក់ដ៏កាចសាហាវមួយ ដែលលងបន្លាចពួកគេ។ បញ្ជាក់ផងដែរថារឿងនេះបានចូលរួមសម្ដែងពីកញ្ញា Eunji ពីក្រុមចម្រៀង K-Pop “Apink” និងលោក Sung-Yeol ពីក្រុមចម្រៀង Inifinite ផងដែរ។ តើវាសនាពួកគេទាំងប្រាំអ្នកនេះនឹងទៅជាយ៉ាងណាទៅ? កុំភ្លេចមកទស្សនារឿងខ្មោចបែបរន្ធត់នេះទាំងអស់គ្នាដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។