ភ្នំពេញ៖ តារាចម្រៀងសំឡេង ផ្អែមពីរោះរណ្តំចិត្តបែបរៃកណ្ដឹង អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលថ្មីៗនេះត្រូវបានអ្នក លេងបណ្តាញទំនាក់ទំនងសង្គម Facebook ម្នាក់បានបន្លំធ្វើជាអ្នកគាំទ្រនាង ហើយធ្វើការជេរប្រមាថ ដោយប្រើពាក្យ សម្តីមិនសមរម្យ និងអសីលធម៌បំផុត ដាក់នាងដោយមិនរអែងចិត្ត ។
បន្ទាប់ពីតារាចម្រៀងចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា បានទទួលរងព្រនង់ នៃការរិះគន់យ៉ាងដំណំ ដោយជន អនាមិកនោះ បានធ្វើការកកូកកាយ រឿងអតីតកាល រវាងនាងនិងអតីតស្វាមី មករិះគន់ចំៗបំបាក់មុខនាង ដែលជាដើមហេតុ ធ្វើឲ្យតារាស្រីរូបនេះ អត់ទ្រាំមិនបានក៏បានធ្វើការ សរសេរសារឆ្លើយតបវិញ ប្រហែលជា៦ទំព័រ គេសង្កេតឃើញតារារូបនេះ បានបង្ហាញអារម្មណ៍ ឈឺចាប់រៀបរាប់ និងតបតឲ្យដឹងសរខៅ្ម ជាមួយជនអនាមិកនោះ ដោយនាងបានអះអាងក្តែងៗថា នាងបានស្គាល់មុខអ្នក វាយប្រហារតាមបណ្តាញនេះ តែនាងមិនចង់រករឿង នាំវែងឆ្ងាយទេ ពោលគឺនាង នឹងទុកឱកាសឲ្យគេកែខ្លួន ។
ចង់ដឹងថា អត្ថន័យដែល តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា បង្ហាញបតនោះមានន័យយ៉ាងណា តោះទៅទស្សនាសារ របស់នាងទាំង៦ទំព័រទាំងអស់គ្នា ខណៈការទាក់ទងនឺងព័ត៌មានលម្អិត នៅពីក្រោយខ្នង យ៉ាងណានោះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងទៅ អ្នកនាង ម៉េង កែវពេជ្ជតា បាននៅឡើយទេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល