CamNews

ភាពយន្ត 

កំប្លែងសើចពេញរោងភាពយន្តជាមួយនឹងរឿងកូរ៉េថ្មី “សួនសត្វក្រឡាប់ចាក់”

នៅដើមខែមីនានេះ រឿងកំប្លែងកូរ៉េថ្មី "សួនសត្វក្រឡាប់ចាក់" ឬ "Secret Zoo" នឹងធ្វើឲ្យទស្សនិកជនសើចសប្បាយជាមួយនឹងសាច់រឿងពេញតែម្តង។ រឿងនេះគឺនិយាយអំពីសួនសត្វមួយនៅប្រទេសកូរ៉េដែលបានប្រឈមមុខនឹងបញ្ហាក្ស័យធន ហើយសត្វទាំងអស់ដែលមាននៅក្នុងសួននោះគឺត្រូវបានលក់ចេញទាំងអស់។ ជាចៃដន្យ សួនសត្វនោះក៏ទទួលបាននូវគម្រោងមួយដែលអាចឲ្យសួនសត្វនោះអាចដំណើរការបានឡើងវិញជាធម្មតា តែដោយសារតែគ្មានសត្វទើបប្រធានគ្រប់គ្រងសួនសត្វបានសម្រេចចិត្តឲ្យបុគ្គលិកទាំងអស់ត្រូវធ្វើជាសត្វ និងស្លៀកឈុតសត្វដើម្បីសំដែងឲ្យទស្សនិកជនមើល ហើយមិនយូរប៉ុន្មាន សួនសត្វនោះក៏ត្រូវបានល្បីពាសពេញបណ្តាញលើបណ្តាញសង្គម។

មិនត្រឹមតែធ្វើឲ្យអ្នកទស្សនាបានសើចសប្បាយនោះទេ ប៉ុន្តែក៏មានឈុតឆាកដែលធ្វើឲ្យអ្នកទស្សនារំភើបទៅតាមផងដែរ។ រឿង "សួនសត្វក្រឡាប់ចាក់" ឬ "Secret Zoo" នឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី០៤​ មីនានេះតទៅ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។