CamNews

ភាពយន្ត 

តោះដឹកដៃគូស្នេហ៍ ឬ មិត្តភក្តិទៅស្រែកឲ្យបែករោងកុនជាមួយរឿង Annabelle Creation ដ៏សែនរន្ធត់ ចាក់បញ្ចាំង

កំសាន្ត ៖ ខ្សែភាពយន្តផ្តោតលើអ្នកផលិតតុក្កតានិងប្រពន្ធរបស់គាត់ ជាច្រើនឆ្នាំបន្ទាប់ពីការស្លាប់របស់កូនស្រីពួកគេបានសម្រេចចិត្ដបើកផ្ទះរបស់ពួកគេទៅឲ្យដូនជី និងក្មេងស្រីជាច្រើនមកពីមណ្ឌលកុមារកំព្រាដែលត្រូវបានបិទទ្វារ ។ 



មិនត្រឹមតែប៉ុណ្ណោះ រឿង Annabelle Creation ពិតជាធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ជាមួយសាច់រឿងដ៏ល្អឯកមួយនេះ និងស្រែកបែករោងកុន លងសាហាវខ្លាំងមែនទែន ។ ដូច្នេះហើយនៅចាំអី នៅថ្ងៃចុងសប្តាហ៍នេះ កុំភ្លេចតោះដឹកដៃគូស្នេហ៍ ឬ មិត្តភក្តិទៅស្រែកឲ្យនៅក្នុងរោងកុនជាមួយរឿង Annabelle Creation ដ៏សែនរន្ធត់ ។ 


សូមទស្សនា Trailer នៅទីនេះ 

គួរបញ្ជាក់ឲ្យដឹងថា រឿង Annabelle Creation គឺពិតជារន្ធត់មិនចាញ់រឿង "The Conjuring 2" ប៉ុន្មានទេ ទាំងខ្លាច ហើយក៏ល្អមើលណាស់ដែរ ។ បើមិនបានទស្សនា អាចនឹងស្តាយក្រោយក៏ថាបានដែរ ។ អូមែន...Admin ភ្លេចប្រាប់ទៅថា រឿង Annabelle Creation កំពុងតែចាក់បញ្ចាំងគ្រប់រោងកុនហើយ ប្រញាប់កក់សំបុត្រឲ្យបានលឿនបំផុត ព្រោះក្លាយ Ticket Sold Out ណា ។ 


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited