CamNews

តារា 

តាវ មិញស៊ឺ សារភាពទាំងស្រវឹងថា ​ចង់រៀបការ ខណៈគេចោទថា ខ្លួនមួយចង់ជិះទូកបី

(តៃវ៉ាន់)៖ ជីវិតស្នេហារបស់ Jerry Yan​ (​តាវ​ មិញស៊ឺ)កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់បណ្តាអ្នកគាំទ្រ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោក កំពុងមានទំនាក់ទំនងស្នេហា ​​ជាមួយតារាម៉ូដែលតៃវ៉ាន់ នាង Seanna Chang ខណៈមានអ្នកខ្លះបានចោទប្រកាន់ថា លោកកំពុង​ចង់វិលទៅជានាគ្នាវិញ ជាមួយអតីតមិត្តស្រីរបស់ខ្លួន គឺនាង Lin Chi-ling ។ ជាងនេះទៅទៀត នាពេលថ្មីៗនេះ Jerry Yan ត្រូវបានចោទថា ក៏កំពុងតែទាក់ទងជាមួយតារាសម្តែង តៃវ៉ាន់នាង Ruby Lin ផងដែរ បន្ទាប់ពីគេបាន​​​​ឃើញ លោក​ជូននាង Ruby Lin ត្រឡប់ទៅកាន់ផ្ទះរបស់នាងវិញ។

នាង Ruby បានច្រានចោលនូវការចោទប្រកាន់ ដោយពាក្យចចាមអារ៉ាម រវាងរូបនាងជាមួយនឹង Jerry ។ នាងបានបកស្រាយថា Jerry គ្រាន់តែទៅសួរសុខទុក្ខ Vic Chou (គួ ចាឡឺយ) ដែលកំពុងស្នាក់នៅ ក្នុងផ្ទះល្វែង (Apartment building) ក្បែរនាងប៉ុណ្ណោះ។ នាងក៏បាននិយាយផងដែរថា «ពួកយើងទាំងពីរគ្មានអ្វី ទាក់ទងនឹងគ្នានោះទេ!»

ជាមួយគ្នានេះផងដែរ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់តៃវ៉ាន់បានចុះផ្សាយថា Jerry បានបែកគ្នាជាមួយ Seanna តាំងពីប៉ុន្មានខែមុនមកម្ល៉េះ ហើយសូម្បីតែអតីតមិត្តស្រី របស់Jerry នាង Chi-ling ក៏មិនដឹងថា ពួកគេបែកគ្នា​ដែរ។

ដោយសំឡឹងមើលឃើញថា សមាជិកក្រុម F4 របស់ខ្លួន ម្នាក់ៗ រៀបការជាបន្តបន្ទាប់​ តារាសម្ដែងក្នុងវ័យ៣៩ឆ្នាំ Jerry  បាននិយាយដោយក្តីកង្វល់ អំពីការស្វែងរកដៃគូជីវិត ទាំងខ្លួនកំពុងស្រវឹង​​ថា «ម្តាយរបស់ខ្ញុំកាន់តែចាស់ទៅហើយ ខ្ញុំចង់រៀបការ ហើយមានកូនឲ្យគាត់ព»

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Jerry Yan​ Taiwan Actor Actress